៤ចំណុច អ្នក​ម្តាយ​មិនគួរ​ធ្វើ​ក្រោយពេល​សម្រាលកូន​រួច

0

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ស្ត្រី​អាច​ញ៉ាំ​អាហារ​បាន​ដោយ​សេរី មិន​ប្រកាន់​នោះឡើយ​ឲ្យ​តែ​ញ៉ាំ​ចូល។ ក៏ប៉ុន្តែ​ក្រោយពេល​សម្រាលកូន​ហើយ គឺមាន​ភាពខុសគ្នា ព្រោះ​ការទទួល​ទាន​ហារ​ផ្តេសផ្តាស​អាចធ្វើ​ឲ្យ​អ្នក​ទាស់ ឬ​ប៉ះពាល់​ដល់​សុខភាព​ទារក​ដែល​កំពុង​បៅដោះ។

 

 

មិន​ត្រឹមតែ​អាហារ​នោះទេ សូម្បីតែ​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​ក៏ត្រូវ​មានការ​ផ្លាស់ប្តូរ​ដែរ ដើម្បី​ឲ្យ​សុខភាព​ដែល​ទ្រុឌទ្រោម​មាន​ភាពប្រសើរឡើង​វិញ។

 

១.មិនត្រូវ​ទទួលទាន​អាហា​ហិ​រ ឬ​ត្រជាក់​ពេល​នោះទេ ព្រោះ​អំឡុង​ពេលនេះ​អ្នក​កំពុងតែ​សរសៃ​ខ្ចី​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព រួម​ទារ​កូន​ផងដែរ។

 

២.ហាម​ងូតទឹក​ត្រជាក់ ជាពិសេស​អំឡុងពេល៣ខែ​ដំបូង​នៃ​ការ​សម្រាល ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​រងា​ញាក់ និង​បង្ក​ទៅជា​ជំងឺ​ផ្សេង​កើតមានឡើង។ យក​ល្អ​សូម​ព្យាយាម​ងូតទឹក​ក្តៅ​ឧ​ណ្ឌ

រហូតដល់​សុខភាព​ធូរស្រាល​បន្តិច​សិន​ទើប​ងូតទឹក​ធម្មតា​វិញ។

 

៣.ក្រោយពេល​សម្រាលកូន​បាន​កន្លះ​ខែ ទៅមួយ​ខែ អ្នក​មិនត្រូវ​ដេក​នឹង​កន្ទេល​រហូត​នោះទេ គួរតែ​បញ្ចេញ​ពលកម្ម​ខ្លះ តាមរយៈ​ការហាត់​ប្រាណស្រាលៗ ដើម្បី​ឲ្យ​រាងកាយ​មាន​ចលនា និង​សរសៃឈាម​រត់​បានល្អ។

 

៤.កុំ​បំបៅ​ដោះ​កូន​យូរ​ពេល ព្រោះ​សារធាតុចិញ្ចឹម​នៅក្នុង​ទឹកនោម​ដោះ​ម្តាយ​ក៏មាន​ដែន​កំណត់​ដែរ។ ដូច្នេះ អ្នក​ត្រូវ​ផ្តាច់ដោះ​នៅពេល​ទារក​បាន​អាយុ​មួយ​ខួប ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅតែ​បន្ត​ឲ្យ​កូនបៅ​រហូតដល់ ២ខួប ទារក​មិន​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​នោះទេ ហើយ​ដើមទ្រូង​របស់​អ្នក​ម្តាយ​ក៏​ធ្លា​ក់យារ​ផងដែរ៕

 

 

 

៤ចំណុច ស្ត្រី​អាចជួយ​ប្រទះ​ក្រោយពេល​សម្រាលកូន​រួច

រឿង​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយគត់ ដែល​ស្ត្រី​គ្រប់រូប​ធ្វើបាន តែ​បុរស​ដើមទ្រូង៥ហាត់​វិញ ធ្វើ​មិនបាន គឺ​ការ​បង្កើតកូន។ ទោះបី​ជាមាន​មោទនៈភាព​យ៉ាងនេះ​ក្តី ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅក្នុង​ជីវិត បន្ទាប់ពី​សម្រាលកូន​រួច ជាពិសេស​ពួកគេ​អាចជួយ​បញ្ហា ៤ចំណុច​នេះ​មុនគេ។

 

 

ញ័រ​ខ្លួនប្រាណ

ស្ត្រី​មួយចំនួន​ច្បាស់​ជាមាន​អារម្មណ៍​ភ័យខ្លាច នៅពេលដែល​រាងកាយ​ទាំងមូល​មាន​ភាព​ញ័រ ទោះ​ខំ​ទប់ខ្លួន​យ៉ាងណាក៏ដោយ។ ប៉ុន្តែ​កុំ​បារម្ភ ព្រោះនេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្ត្រី​ទើបនឹង​សម្រាលកូន​រួច ដោយសារតែ​ការប្រែប្រួល​នៃ​កម្រិត​អ័រម៉ូន ឬ​ប្រតិកម្ម​របស់​ថ្នាំស្ពឹក។

ហើម​ទ្វារមាស

គ្រប់​ស្ត្រី​ទាំងអស់ តែងតែ​ជួបប្រទះ​បញ្ហា​មួយ​នេះ ប្រសិនបើ​សម្រាល​តាម​ធម្មជាតិ។ សម្រាប់គែមៗ ឬក៏​បបូរ​ទ្វារមាស អាច​ហើម​ជាង​ធម្មតា​រហូតដល់​ទៅ ៣ដង ជាពិសេស​អ្នក​ដែល​ទើប​សម្រាលកូន​លើក​ទី។

 

 

ហូរឈាម​ច្រើន

បើទោះបី​ជាការ​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​អ្នក​លែង​ពិបាក​ចំពោះ​ការសម្អាត​ឈាមរដូវ​ក៏ពិតមែន ប៉ុន្តែ​អ្នកនឹង​ជួយ​បញ្ហា​ហូរឈាម​ច្រើន ក្រោយពេល​សម្រាល​រួច​ប្រហែលជា ១០នាទី​ដំបូង។ មិនតែប៉ុណ្ណោះ វា​អាច​បន្ត​ហូរឈាម​រយៈពេល​ច្រើន​ថ្ងៃ​បន្តទៀត ទំ​រ៉ាំ​តែ​របួស​ខាងក្នុង​ជាសះស្បើយ​ឡើងវិញ។

បែកញើស​ច្រើន​ពេល​ពីរ​បី​សប្តាហ​ដំបូង

ក្នុងអំឡុងពេល​ពីរ​ទៅ​បី​សប្តាហ៍​ដំបូង រាងកាយ​របស់​អ្នក​ម្តាយ អាច​មានការ​បែកញើស​ច្រើន ដោយសារតែ​ការប្រែប្រួល​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​រាងកាយ​ឡើងក​ម្តៅ។ ប៉ុន្តែ អ្នក​មិនចាំបាច់​ព្រួ​បារម្ភ​ទេ ព្រោះនេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ៕