ញ៉ាំ​បន្លែ​ផ្លែឈើ​ពណ៌​លឿង​ច្រើនពេក តើ​កុមារ​អាច​កើត​ជំងឺខាន់លឿង​មែន​ទេ?

0

ប្រភេទ​បន្លែ​ពណ៌​លឿង​មួយចំនួន​ដូចជា ប៉េងប៉ោះ ស្វាយ ការ៉ុត និង​ល្ពៅ ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​សារធាតុ​បេ​តា​ការ៉ូ​ទីន ច្រើន ប្រសិនបើ​កុមារ​ញ៉ាំ​លើស​កម្រិត​ក្នុងពេល​ដ៏​ខ្លី រា​កាយ​មិនអាច​កម្ចាត់​ជាតិ​ពណ៌​លឿង​អស់​នោះទេ ដូច្នេះ​កុមារ​នឹងមាន​ស្បែក​ពណ៌​លឿង។

 

 

តើ​ស្បែក​ពណ៌​លឿង​នេះ ជា​ជំងឺខាន់លឿង​មែន​ទេ? តាមពិត​វា​មិនមែនជា​ជំងឺខាន់លឿង​នោះទេ ហើយ​ស្បែក​ពណ៌​លឿង​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល ២សប្តាហ៍​បន្ទាប់ពី​កុមារ​ឈប់​ទទួលទាន​បន្លែ​ពណ៌​លឿង។

ការ​ញាំ​បន្លែ និង​ផ្លែឈើ គឺជា​រឿង​ល្អ​សម្រាប់​កុមារ​គ្រប់រូប ប៉ុន្តែ​ប្រសិនបើ​អ្នកផ្តល់​ឲ្យ​ពួកគេ​ច្រើន​ជ្រុល​ក្នុងពេល​ដ៏​ខ្លី វា​មិនល្អ​សម្រាប់​សុខភាព​នោះទេ។ ដូច្នេះ ដើម្បី​ជំរុញ​ឲ្យ​ទារក​មានការ​លូតលាស់​បានល្អ កម្រិត​តុល្យភាព​បន្លែ​ផ្លែឈើ​សម្រាប់​ទារក​ឲ្យ​បាន​ត្រឹមត្រូវ៕