វិធី​សង្គ្រោះ​បន្ទាន់ពេល​ទារក​ស្ទះខ្យល់​ដកដង្ហើម​មិន​រួច

0
1

ការគ្រប់គ្រង​ចលនា​បេះដូង ពិ​ជាមាន​សារៈសំខាន់​ណាស់​ដើម្បី​សង្គ្រោះ​ទារក​ឲ្យ​រួច​ផុតពី​ក្តី​ស្លាប់ នៅពេលដែល​ពួកគេ​ស្ទះខ្យល់​ដកដង្ហើម​មិន​រួច។ ដូច្នេះ​ឪពុកម្តាយ​ទាំងឡាយ គួរតែ​រៀន​ពី​បច្ចេកទេស​ធ្វើ​ចលនា​បេះដូង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ដោះស្រាយភ្លាមៗពេល​កូន​ជួប​បញ្ហា​ស្ទះផ្លូវ​ដង្ហើម​មិនអាច​ដកដង្ហើម​បាន។

 

 

ជំ​ហ៊ាន​ទី១

ដាក់​កូន​ឲ្យ​គេង​នៅលើ​ផ្ទៃរាប​ស្មើ ហើយ​ផ្ងើយ​ក្បាល​ឡើងលើ​បន្តិច។

 

ជំ​ហ៊ាន​ទី២

ប្រើ​មាត់​របស់​អ្នក​បញ្ចូល​ខ្យល់​ឲ្យ​ទារក តាមរយៈ​មាត់ ឬ​ច្រមុះ ចំនួន៥ដង។

 

ជំ​ហ៊ាន​ទី៣

ដាក់​ម្រាមដៃ​ពីរ​ពីលើ​ទ្រូង​ទារក ហើយ​ប្រើ​កម្លាំង​សង្កត់ចុះឡើងៗ ទៅតាម​ចង្វាក់បេះដូង​ឲ្យ​បាន៣០ដង។

 

ជំ​ហ៊ាន​ទី៤

អ្នក​ត្រូវ​ប្រើ​មាត់​បញ្ចូល​ខ្យល់​ឲ្យ​ទារក​ម្តងទៀត ឲ្យ​បាន២ដង។

 

ជំ​ហ៊ាន​ទី៥

បន្ទាប់មកទៀត​ប្រើ​ម្រាមដៃ​ពីរ សង្កត់​លើ​ទ្រូង​ទារក ឲ្យ​បាន ៣០ដង​ទៀត។

ក្នុងករណី​ដែល​អ្នក​ស្លន់ស្លោរ​ខ្លាំង ឬ​មិនចេះ​វិធី​ស​ង្គ្រាះ គួរ​ប្រញាប់​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ​ឲ្យ​រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here