ទោះ​ស៊ុត​សម្បូរ​ប្រូតេអ៊ីន​យ៉ាងណាក៏ដោយ កុំ​ប​ណ្តោ​ល​ឲ្យ​ក្មេងតូចៗញ៉ាំ​រាល់ថ្ងៃ​ឲ្យ​សោះ

0
1
Toddler eating boiled egg in the restaurant

ស៊ុត ត្រូវបាន​គេ​ចាត់ទុកជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​ជាច្រើន​ដែឡ​ផ្តល់​ប្រូតេអ៊ីន និង​តម្លៃ​ជីវសាស្ត្រ​ខ្ពស់។ លើសពីនេះ​ស៊ុត មាន​ផ្ទុក​ជាតិ​ខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែ ដែលមាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍ​កុមារ ដូចជា ជាតិ​ដែក វីតាមីន A និង​ស័ង្កសី… ប៉ុន្តែ​នៅក្នុង​ស៊ុត​លឿង​ក៏មាន​ផ្ទុក​ខ្លាញ់​លីពីត និង​កូ​លេ​ស្តេ​រ៉ុល​ច្រើន​ផងដែរ។

 

 

ដូច្នេះ ឪពុកម្តាយ​ទាំងឡាយ​មិនគួរ​ប​ណ្តោ​ល​ឲ្យ​កូន​ញ៉ាំ​ស៊ុត​ច្រើនពេក​នោះទេ ព្រោះ​វា​អា​ចប​ណ្តោ​ល​ក្រពះ​ឆ្អែត​ពេញ ពិបាក​ក្នុង​ការរំលាយ កើត​ជំងឺ​ធាត់ មាន​បញ្ហា​សរសៃឈាម ហើយ​អាច​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ទៀត។

យក​ល្អ ឪពុកម្តាយ​ទាំងឡាយ​គួរតែ​កំណត់​ការទទួល​ទាន​ស៊ុត​ចំពោះ​កុមារ​ឲ្យ​បាន​ត្រឹមត្រូវ៖

កុមារ​ដែលមាន​អាយុ ៦ទៅ៧ខែ គួរតែ​បរិភោគ​ស៊ុតមាន់​ម្តង​មួយ​ចំហៀង ហើយ​ក្នុង​មួយ​សប្តាហ៍​អាច​ត្រឹម ២ទៅ៣ដង។

កុមារ​ដែលមាន​អាយុ ៨ទៅ១២ខែ អាច​បរិភោគ​ស៊ុត​លឿង ១គ្រាប់ ហើយ​ក្នុង​មួយ​សប្តាហ៍​ត្រឹមតែ ៣ទៅ៤ដង។

កុមារ​ដែលមាន​អាយុ ១ទៅ២ឆ្នាំ អាច​បរិភោគ​ស៊ុត​ម្តង ១គ្រាប់ ហើយ​ក្នុង​មួយ​សប្តាហ៍​ត្រឹមតែ ៣ទៅ៤ដង។

ចំពោះ​កុមារ​ដែលមាន​អាយុ​ចាប់ពី ២ឆ្នាំ​ឡើងទៅ អាច​បរិភោគ​មួយថ្ងៃ ១គ្រាប់​បាន។

ប្រសិនបើ​អ្នក​ប​ណ្តោ​ល​ឲ្យ​កូន​ញ៉ាំ​ច្រើនពេក ហើយ​ជា​រៀងរាល់ថ្ងៃ អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here