អ្នក​ធ្លាប់​មានកូន​ហើយ​តិច​អត់​ដឹង ទឹកដោះ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ?

0
1

ជាធម្មតា​ម្តាយ​ម្តាយ​គ្រប់រូប ត្រូវបាន​ក្រុមគ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើការ​បំបៅ​ដោះ​កូន យ៉ាងតិច​បំផុត​រយៈពេល ៦ខែ។ តើ​ហេតុអ្វី​ត្រូវ​ចាំបាច់​បំបៅកូន​ដល់ ៦ខែ​បែបនេះ? តាមពិត​ទឹកដោះ​ម្តាយ មាន​ផ្ទុក​សារធាតុចិញ្ចឹម​គ្រប់បែប​យ៉ាង ដែល​កូន​ត្រូវការ​បំផុត​ដើម្បី​លូតលាស់។

 

 

ជាពិសេស អាហារូបត្ថម្ភ​នៅក្នុង​ទឹកដោះ​ម្តាយ អាច​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ជួយ​រក្សា​ទារក​ឲ្យ​ជៀស​ឆ្ងាយ​ពី​ភាពធាត់ បង្ការ​ជំងឺ​ទឹកនោមផ្អែម ខ្វះ​ជាតិ​ទឹក ក្អួត ក្អក រាគ ទល់លាមក រលាក​ពោះវៀនធំ រលាក​ទងសួត ជំងឺ​បេះដូង និង ថ្លើម នៅពេល​ពួកគេ​ពេញវ័យ។

 

 

ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ ក៏មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ចំពោះ​អ្នក​ម្តាយ​ផងដែរ។ បើ​យោងតាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រី​ដែល​មិនបាន​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ មាន​ហានិភ័យ​ខ្ពស់​វិ​វត្ត​ទៅរក​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ពុក​ឆ្អឹង មហារីក​សុដន់ មហារីក​អូវែ និង​មហារីក​ស្បូន។

Image result for ទឹកដោះ

 

 

ដូច្នេះ ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ទារក​លូតលាស់​បានល្អ​នោះទេ វា​ក៏​អាច​ធានា​ដល់​សុខភាព​ចំ​បោះ​អ្នក​ម្តាយ​ផងដែរ។ ម្យ៉ាងវិញទៀត ដើម្បី​ធ្វើ​ឲ្យ​សុដន់​ផលិត​ទឹកដោះ​បាន​ច្រើន សម្រាប់​ផ្គត់​ផ្គង​ទារក អ្នក​ម្តាយ​ត្រូវសុំ​យោបល់​ពី​ក្រុមគ្រូពេទ្យ​អំពី​របប​អាហារ​ដែល​ត្រូវ​ទទួលទាន៕

 

មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ខ្វះ​ទឹកដោះ​ឲ្យ​កូនបៅ

រ​បំបៅ​ដោះ​កូន​គឺជា​រឿង​ធម្មជាតិ​មួយ​ដែល​អ្នក​ម្តាយ​គ្រប់រូប​ត្រូវតែ​ធ្វើ​ហើយ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សុខភាព​ទារក​ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អ​នាគ​ត់។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ ហេតុអ្វី​បានជា​មនុស្ស​ស្រី​មួយចំនួន​គ្មាន​ទឹកដោះ​គ្រប់គ្រាន់​ឲ្យ​កូនបៅ?

Image result for mom breastfeeding baby

 

 

បើ​យោងតាម​គេហទំព័រ boldsky បាន​ចុះផ្សាយ​ថា ស្ត្រី​ដែល​ខ្វះ​ទឹកដោះ​ឲ្យ​កូនបៅ អា​ចប​ណ្តោ​ល​មកពី​សុដន់​គ្មាន​ក្រពេញ​កោសិកា​គ្រប់គ្រាន់ ដែល​មិនអាច​ផលិត​ទឹកដោះ​ឲ្យ​កូន​តាម​ត្រូវការ​បានឡើយ។ ជាពិសេស​អ្នក​ត្រូវ​ចាំ​ថា ប្រសិនបើ​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ​សុដន់​របស់​អ្នក​មិន​រីក​ធំ​ជាង​មុន ច្បាស់​ជាមាន​បញ្ហា​នេះ​កើតឡើង​ហើយ។

 

មួយវិញទៀត សម្រាប់​ស្ត្រី​ដែល​បាន​ថ្នាំ​គ្រាប់​ពន្យា​កំណើត វះកាត់​សុដន់ និង​ទម្លាប់​ជក់បារី ក៏​អាច​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹកដោះ​សម្រាប់​ទារក​ជាទី​ស្រឡាញ់​ផងដែរ៕

Image result for mom breastfeeding baby

LEAVE A REPLY

Please enter your comment!
Please enter your name here