វិធី 5 យ៉ាង ឆ្ពោះទៅរក​ការ​មាន​សុខភាព​ល្អ​ខណៈ​មានគភ៌

0
1

រឿង​ការ​មាន​សុខភាព​ដែល​ល្អ​នោះ ពិតជា​រឿង​មួយ​ដែល​ចាំបាច់​ណាស់​របស់​មនុស្ស​ស្រី​មានគភ៌ ព្រោះ​នោះ​វា​មានន័យថា​នៅពេល​អ្នកមាន​សុខភាព​ល្អ​បរិបូ​ណ៍​ឥតខ្ចោះ​ហើយ​នោះ ជីវិត​តូច​មួយ​នៅក្នុង​ពោះ ក៏​នឹងមាន​វិវឌ្ឍនាការ​ចម្រើន​ធំធាត់​តាម​អាយុ​ដែល​ល្អ​ទៅតាម​នោះដែរ ដូច្នេះ​យើង​នឹង​មើលឃើញថា គ្រូពេទ្យ​នឹង​ណែនាំ​អនាគត​អ្នក​ម្តាយ​ដែល​កំពុង​មានគភ៌​ទាំងឡាយ​ឱ្យ​ឧស្សាហ៍​មើលថែទាំ​ខ្លួនឯង ទាំង​ក្នុង​រឿង​សុខភាព រួម​ទៅដល់​ជីវិត​ចិត្តគំនិត​ទៀតផង យើង​នាំគ្នា​មក​មើលថា តើ​វិធី​ឆ្ពោះទៅរក​ការ​មាន​សុខភាព​ដែល​ល្អ​នោះ អាច​ធ្វើបាន​យ៉ាងណាខ្លះ។

 

 

– អ្នក​ម្តាយ​គួរ​ទទួលទាន​បន្លែ ផ្លែឈើ អាហារ​ស៊ី​រៀល បាយ​អង្ករ​អូត គ្រាប់​ធញ្ញជាតិ និង​អាហារ​ដែលមាន​កាក​សរ​សៃ​ច្រើន

ដើម្បី​ចៀសវាង​ពី​អាការ​ទល់លាមក ព្រោះ​អ័រម៉ូន​ដែល​ប្រែប្រួល​នឹង​ហុច​ផលប៉ះពាល់​ដល់​ពោះវៀនធំ​របស់​អ្នក​ម្តាយ ដែល​អាហារ​កាក​សរសៃ​អាចជួយ​បាន​ច្រើន​ចំពោះ​រឿងនេះ។

 

 

– អ្នក​ម្តាយ​ត្រូវតែ​បានទទួល​សារធាតុ​ដែក​ពី​សាច់សត្វ យ៉ាងហោចណាស់ 1 សប្តាហ៍ 3 ដង ដែល​មិនចាំបាច់​ត្រូវ​ទទួលទាន​ច្រើនពេក​ទេ តែ​គ្រប់គ្រាន់​ចំពោះ​តម្រូវការ​របស់​រាងកាយ ហើយ​សារ​ធាតុដែក​ដែលមាន​នៅក្នុង​បន្លែ​នោះ ជា​ប្រភេទ​ដែល​មិនមែន​ហ៊ី​ម៉ូ​ក្លូ​ប៊ី​ន​នោះទេ ធ្វើឱ្យ​រាងកាយ​ពិបាក​បឺត​ជ្រាប។

 

 

– ដើម្បី​ជួយ​បង្កើន​ខួរក្បាល​ដល់​កូនតូច អ្នក​ម្តាយ​ត្រូវ​ទទួលទាន​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្កា 3 តែ​ចូរ​ចៀសវាង​សត្វ​ទឹក​ដែលមាន​សំបក​ប្រភេទ​ងាវ​គ្រំ​ខ្យង​ខ្ចៅ ព្រោះ​នឹង​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់​ទាំង​អ្នក​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​អាច​ឆ្លង​មេរោគ​បាក់តេរី លី​ស្ទេ​រៀ​បាន។

 

 

– បើ​អ្នក​ម្តាយ​ពិបាក​វេទនា​ជាមួយ​អាការ​ក្អួតចង្អោរ ចូរ​ទទួលទាន​ខ្ញី ព្រោះ​មើម​ខ្ញី​ជួយ​កែ​អាការ​ក្អួតចង្អោរ​បានល្អ ដោយ​អាច​ហាន់​មើម​ខ្ញី​ស្រស់​ជា​ចំណិត​ដាក់ចូល​ទៅក្នុង​ទឹក​ក្តៅ រួច​ទទួលទាន​ក៏បាន។

 

 

– អ្នក​ម្តាយ​ត្រូវ​បានទទួល​បរិមាណ​ភ្លូ​អ័​រ​រ៉ា​យ​ឱ្យបាន​គ្រប់គ្រាន់ ព្រោះ​សំខាន់​ដល់​ការ​សាង​ធ្មេញ​របស់​កូនតូច៕

 

 

អស្ចារ្យ​យ៉ាងណា​ទៅ ទើបម្នាក់ៗចង់​ញ៉ាំ​ពង​ក្ងាន​ក្នុងពេល​មាន​ផ្ទៃពោះ?

តើ​ហេតុអ្វី​បាន​មនុស្សម្នាក់ៗចង់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ពង​ក្ងាន? តើ​ពង​ក្ងាន​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ទៅ? បើ​យោងតាម​ការស្រាវជ្រាវ​បាន​រកឃើញថា ពង​ក្ងាន​មួយ​គ្រាប់ មាន​ផ្ទុក​ប្រូតេអ៊ីន​ចំនួន ២០ក្រាម ខ្លាញ់ ១៩,១ក្រាម កូ​លេ​ស្តេ​រ៉ុល ១២២៦,៩មី​លី​ក្រាម សូ​ដ្យូ​ម ១៩៨មី​លី​ក្រាម ប៉ូ​តា​ស្យូ​ម ៣០២,៤មី​លី​ក្រាម កាបូន​អ៊ី​ដ្រា​ត ១,៩ក្រាម និង​កាឡូរី​រហូតដល់ ២៦៦,៦កាឡូរី រួម​ជាមួយនឹង​សារធាតុចិញ្ចឹម​សំខាន់​ជាច្រើន​មុខ​ទៀត។

 

 

ទាំងនេះហើយ​ជា​មូលហេតុ​ដែល​គេ​ចាត់ទុក​ពង​ក្ងាន គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ជាពិសេស​វា​អាចជួយ​ជំរុញ​ដល់​ការបង្ក​កំណើត ហេតុនេះ​សម្រាប់​ស្ត្រី​ដែល​ចង់​ឆាប់​មានកូន​ដូច​បំណង​គួរតែ​សាកល្បង​ទទួលទាន​ពង​ក្ងាន។

អ្វីដែល​សំខាន់​នោះ គឺ​ពង​ក្ងាន អាចជួយ​ឲ្យ​កូន​របស់​អ្នក​កើតមាន​មាន​ប្រាជ្ញា​ឆ្លាត​លើសគេ ដោយសារតែ​សារធាតុចិញ្ចឹម ក៏ដូចជា​អាហារូបត្ថម្ភ​ដែលមាន​នៅក្នុង​ពង​ក្ងាន ជា​អ្នក​ជំ​រុដ​ល់​ការ​រលូត​លាស់​ខួរក្បាល​ទារក​ក្នុង​ផ្ទៃ និង​រហូត​ដល់ពេល​កុមារ​មាន​អាយុ ៣ឆ្នាំ។

 

 

តែ​ទោះជា​យ៉ាងណាក៏ដោយ ស្ត្រី​មាន​ផ្ទៃពោះ គួរតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​ពង​ក្ងាន​បន្តិច ព្រោះ​វា​ក៏​ផ្តល់​គុណវិបត្តិ​វិញ​ផងដែរ ប្រសិនបើ​ទទួលទាន​ច្រើនពេក។ ដោយសារតែ ជាតិ​ខ្លាញ់ និង​កូ​លេ​ស្តេ​រ៉ុល​ខ្ពស់ របស់​វា អាចធ្វើ​ឲ្យ​អ្នក​ម្តាយ ឬ​មនុស្ស​ទូទៅ​ជួប​បញ្ហា​សុខភាព​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here