ប្រយ័ត្ន​ផង​បងប្អូន! ទឹកដោះគោ Dumex មាន​ផ្ទុកមេរោគ ត្រូវ​ក្រសួង​ប្រកាស​ឈប់​ឲ្យ​ប្រើ

0
1

បន្ទាប់ពី​រកឃើញ Cronobacter sakazakii នៅក្នុង​គំរូ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក Dumex Mamail Gold Infant Milk Farmula-Step1 ដែលមាន​ប្រភពដើម​នៅ​ប្រទេស​ម៉ាឡេស៊ី និង​នាំចូល​ដោយ​ក្រុមហ៊ុន Danone Dumex ក្រសួងពានិជ្ជកម្ម បានចេញ​សេចក្តីប្រកាស​ផ្តល់​ដំ​ណឹ​ក​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ឈប់​ប្រើប្រាស់​ផលិតផល​ប្រភេទ​នេះ​តទៅទៀត។

អាជ្ញាធរ​សិង្ហ​បុរី បានផ្តល់​ការណែនាំ​ដល់​ក្រុមហ៊ុន​នាំចូល ឲ្យ​ប្រមូល​ត្រឡប់​ទៅវិញ​នូវ​ឡូ​តិ៍​ផលិតផល ដែលមាន​បញ្ហា និង​ផ្តល់​ដំបូន្មាន​ដល់​អ្នកប្រើប្រាស់​ផ្តល់​ជា​អាហារ​សម្រាប់​ទារក។

ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​អាច​ប៉ះពាល់ ដល់​សុខភាព​ជាយថាហេតុ អគ្គនាយកដ្ឋាន​កាំកុងត្រូល សូម​អំពាវនាវ​ដល់​សាធារណជន សូមកុំ​ទិញ​ផលិតផល​ដែលមាន​អត្តសញ្ញាណ ដូច​បាន​ជម្រាបជូន​ខាងលើ និង​សូមជួយ​សហការ​ផ្តល់ព័ត៌មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ក្នុងករណី​បងប្អូន​បាន​ជួបប្រទះ។

 

 

ទឹក​ដោះ​គោ ៣ប្រភេទ​ដែល​ក្រសួង​សុខា​ភិបាល ហាម​មិន​អោយ​ប្រើ​ប្រាស់​ដាច់​ខាត

 

បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ទឹកដោះគោម្សៅ ៣ប្រភេទ ដែលនឹងបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសសម្រាប់ ទារក កុមារតូចៗ ស្ដ្រីមានផ្ទៃពោះ និងស្រ្ដីកំពុងបំបៅដោះកូន ដែលក្នុងទឹកដោះគោនោះ មានឆ្លងមេរោគ សាលម៉ូណែល ដែលពេលនេះ ក្រសួងសុខាភិបាល កំពុងធ្វើការប្រមូលត្រលប់ពីទីផ្សារមកវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here