វាជាការពិបាកណាស់ក្នុងការវិនិច្ឆ័យរកមើលរោគសញ្ញានៃជំងឺហឺត ចំពោះកុមារ ព្រោះជំងឺនេះ អាចបង្ហាញរោគសញ្ញាផ្សេងៗពីគ្នា។ លើសពីនេះទៅទៀត រោគសញ្ញា និងភាពធ្ងន់ធ្ងររបស់វាអាចប្រែប្រួលខុសគ្នាពីកុមារម្នាក់ ទៅកុមារម្នាក់ទៀត។ សូម្បីតែអ្នកឯកទេសខាងវេជ្ជសាស្ត្រ ក៏ពឹងផ្អែកទៅលើការធ្វើតេស្តដែរ ទើបច្បាស់លាស់ ជាពិសេសសម្រាប់កុមារក្រោមអាយុ ៥ឆ្នាំ។ ទោះជាយ៉ាងណា អ្នកជំនាញបានបង្ហាញថា ឪពុកម្តាយគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន ប្រសិនបើសង្កេតឃើញអាការមិនប្រក្រតីមួយចំនួន ដែលកើតឡើងចំពោះកូន។
ខាងក្រោមនេះ គឺជារោគសញ្ញានៃជំងឺហឺតដែលអាចកើតមានចំពោះកុមារ៖
ចច្រើន សើច យំ ឬនៅពេលគេង
ក្អករ៉ាំរ៉ៃ ជាប់រហូត
មានអារម្មណ៍ខ្សោយ ឬអស់កម្លាំង
ឈឺចាប់ ឬតឹងណែនក្នុងដើមទ្រូង
ពេលដកដង្ហើមលាន់សម្លេង
ដកដង្ហើមបានខ្លីៗ ហើយកើតឡើងញឹកញាប់នៅពេលប្រើកម្លាំងតិចតួច
តឹងណែនសាច់ដុំក និងដើមទ្រូង
យកល្អ ប្រសិនបើអ្នកសង្កេតឃើញអាការមិនស្រួលណាមួយកើតឡើងដូចខាងលើនេះ សូមប្រញាប់នាំកូនទៅជួបជាមួយអ្នកជំនាញជាបន្ទាន់៕