ជាការពិតណាស់មនុស្សស្រីមួយចំនួនមិនចង់រៀបការ និងយកកូននៅវ័យក្មេងពេកនោះទេ ព្រោះមានហេតុផលនៅពីក្រោយខ្នងជាច្រើន។ ក៏ប៉ន្តែអ្នកមិនគួរបណ្តោលខ្លួនឲ្យចាស់ពេកនោះទេ ព្រោះការបង្កើនកូននៅវ័យកាន់តែចាស់ មានគ្រោះគឺកើតមានកាន់តែខ្ពស់ដែរ។
ជាទូទៅមនុស្សស្រីគួរតែយកកូនឲ្យបានមុនអាយុ៣៥ឆ្នាំ បើពុំដូច្នោះទេវាបង្កបញ្ហាយ៉ាងអាក្រក់ចំពោះស្ត្រី និងទារកក្នងផ្ទៃនៅពេលសម្រាល។
យោងតាមគេទំព័រ boldsky បានចុះផ្សាយថា នៅពេលមនុស្សស្រីមានវ័យចំណាស់ អ័រម៉ូនអុកស៊ីតូស៊ីន(oxytocin) ដែលមានមុខងារជួយសម្រួលដល់ការសម្រាលកូន មានការថយចុះជាខ្លាំង ហើយអាចធ្វើស្ត្រីពិបាកបង្កើនកូន ឬបង្កើតមិនរួច។ ម្យ៉ាងទៀត អ័រម៉ូន Progesterone ដែលមានមុខងារផលិតអំប្រ៊ីយ៉ុងការពារ និងថែបំប៉នទារកក្នុងផ្ទៃក៏មិនសូវមាន ដែលជាហេតុអាចធ្វើទារក មានសុខភាពមិនល្អ ឬមានបញ្ញាមិនប្រក្រតី៕
មូលហេតុដែលអ្នកជំនាញ មិនចង់ឲ្យស្ត្រីយកកូននៅវ័យចំណាស់ពេក
ស្ត្រីភាគច្រើនយល់ថា អាយុពិតជាគ្មានផលប៉ះពាល់ដល់ការយកកូននោះទេ ប្រសិនបើពួកគេធ្វើលំហាត់ប្រាណបានទៀងទាត់។ ក៏ប៉ុន្តែនោះជាការយល់ខុសទាំងស្រុង តាមពិតអាយុ គឺជាកត្តាដ៏សំខាន់តែមួយគត់ ដែលជះឥទ្ធិពលដល់ការមានកូន និងឪកាសក្នុងការមានកូន នេះបើយោងតាមលោកវេជ្ជបណ្ដិត Rajalaxmi Walavalkar បាននិយាយ។
នៅពេលមនុស្សស្រីមានវ័យកាន់តែចាស់ ស៊ុតក៏ចាស់ទៅតាមនោះដែរ ដែលធ្វើឲ្យបរិមាណនៃនិងគុណភាពនៃស៊ុតមានការថយចុះ។ លើសពីនេះទៅទៀត នៅពេលដែលមនុស្សស្រីមានវ័យកាន់តែចាស់ឪកាសនៃការមានកូនបាត់បង់ច្រើន ជាងមនុស្សនៅវ័យក្មេងឆ្ងាយណាស់។
ស្ត្រីដែលយកកូននៅវ័យចំណាស់ពេក អាចប្រឈមនឹងហានិភ័យនៃការរលូត និងសុខភាពទៅទូរបស់កុមារមិនល្អ។ វេជ្ជបណ្ឌិត Walavalkar បានបន្ថែមទៀតថា ស្ត្រីដែលយកកូននៅវ័យចំណាស់ពេក មិនត្រឹមតែពិបាកក្នុងការមានផ្ទៃពោះនោះទេ ពួកគក៏ប្រឈមនឹងការពិបាកក្នុងការសម្រាលដែរ៕