អ្នក​ម្តាយ​ម្នាក់​ផ្តាំ​ទៅ​ស្ត្រី​ទាំងអស់​ថាបើ​អាច កុំ​សម្រាលកូន​ដោយ​វះកាត់​ព្រោះ…..

0
1

តាម​តាម​គរ​ណី​ហ្វេ​សបុ​ករប​ស់អា​ខោ​ន​ឈ្មោះ VL Smile បាន​សរសេរ​រៀបរាប់​ផ្តាំ​ទៅកាន់​ស្ត្រី​ទាំងអស់​ថា

Image may contain: 1 person, sleeping, baby and closeup

 

 

«កុំ​មើលរំលង​អានលេងៗទៅ

ភាពលំបាក​អ្នក​ឆ្លងទន្លេរ​ដោយ​ការវះកាត់​ការឈឺចាប់​ដូចគ្នា​គ្រាន់តែ​ថា​ខុសគ្នា​ត្រង់​ឈឺ​តិច​រឺ​ខ្លាំង​ប៉ុណ្ណោះ នេះ​ជា​បទ​ពី​សោធន៍​ដែល​ធ្លាប់​សម្រាលកូន​ដោយ​ការវះកាត់​ចង់​ចែករំលែក

-មិនមែនជា​ការសម្រេច​ចិត្ត​ដែល​ងាយស្រួល​ទេ មនុស្ស​មួយចំនួន​ប្រហែលជា​គិតថា​ការវះកាត់​កើតកូន គ្មាន​អី​ពិបាក​នោះទេ ដោយ​គ្រាន់តែ​ចូលទៅ​បន្ទប់វះកាត់​ហើយ​រង់ចាំ ការវះកាត់​យក​កូន​ចេញ​ក្រៅ តែ​អ្នកដឹង​ទេ​ថា​ការវះកាត់​គឺជា​ដំណាក់កាល​មួយ ដែលមាន​គ្រោះថ្នាក់ អាច​និយាយបានថា​ប្រថុយប្រថាន​ក៏បាន ជាង​នឹង​ទៀត​វា​មិនទាន់រួច​ទេ​នៅពេលដែល​កូន​យើង​ចេញមក ព្រោះថា​បន្ទាប់ពី​វះកាត់​ហើយ​យើង​មិនអាច​ពរ​កូន​យើង​បានទេ ដូចនេះ​វា​មិនមែនជា​រឿង​ងាយ​ទេ …

Image may contain: 1 person, baby and closeup

 

 

– មិន​ថា​កើតកូន​ធម្មជាតិ​រឺ​វះកាត់​ទេ​សុទ្ធតែ​ប្រឈម​នឹង​មុខរបួស​ទាំងអស់ តែ​ការវះកាត់​មិន​ងាយ​សះ​របួស​ទេ ហើយក៏​មិនមែន​ចំណាយពេល6អាទិត្យ​ឲ្យ​ស្នាម​វះកាត់​សះ​ទេ ពេទ្យ​ប្រាប់​អ្នក​ថា​វា​នឹង​ឆាប់​ជា​សះ​ក្នុង​រយះពេល6អាទិត្យ​តែ​ការពិត វា​ឈឺ​ច្រើនជាង6អាទិត្យ​ទៀត ព្រោះ​ការវះកាត់​មាន​សភាព​ជ្រៅ​ប៉ះពាល់​ស្ទើរតែ​គ្រប់​ស្រទាប់​ស្បែក ចឹ​ង​ហើយ​វា​ត្រូវការ​ពេល​យូរ​ការកើត​កូន​តាម​ធម្ម​ជាតិ ចឹ​ង​ហើយ​អ្នក​មិនគួរ​មើលងាយ​អ្នក​សម្រាលកូន​ដោយ​ការវះកាត់​ទេ ព្រោះថា​សម្រាលកូន​ហើយក៏​ដោយ ក៏​នៅតែ​ឈឺ​ថ្នេរ​រាល់ថ្ងៃ​ អារម្មណ៍​ពេល​នឹង​គឺថា​និយាយ​វិញ​មិន​ចេញ​ទេ គឺ​ចេញ​តែ​ទឹកភ្នែក »

Image may contain: 2 people, people standing and child

LEAVE A REPLY

Please enter your comment!
Please enter your name here