ហេតុអ្វីការយំ ជារឿងល្អសម្រាប់ទារកទើបនឹងកើត?

0
1

ជួនកាលយើងមិនអាចដឹងទេថា មានរឿងអ្វីកើតឡើងនោះទេ ទើបទារកស្រែកយំ ប៉ុន្តែការយំគឺជាភាសារតែមួយគត់ដែលទារកចង់ប្រាប់អ្នកអំពីរឿងអ្វីមួយ។ អ្នកជំនាញសុខភាពបានមានប្រសាសន៍ថា ការយំ គឺជារឿងធម្មជាតិ ហើយវាមិនមែនជារឿងអាក្រក់សម្រាប់ទារកនោះទេ។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលបណ្តោលទារកទើបនឹងកើតស្រែកយំ៖

១.ដកដង្ហើមជាលើកទីមួយ
តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីទារកស្រែកយំនៅពេលកើតមកភ្លាម? ការយំនៅអំឡុងពេលនេះ អាចជួយបើកចំហសួររបស់ទារក ដើម្បីស្រូបយកខ្យល់អុកស៊ីសែន មានន័យថា ទារកចាប់ផ្តើមដកដង្ហើមជាលើកដំបូងដោយខ្លួនឯងហើយ។

២.ជាភាសារទាក់ទងគ្នា
ការយំជាភាសារទំនាក់ទំនងមួយដែលចង់ប្រាប់ថា ពួកគេត្រូវការជំនួយ ក្នុងករណីដែលពួកគេឃ្លាន ឬក៏ចង់ធ្វើអ្វីមួយ។ សូម្បីតែពួកគេត្រូវការភាពកក្តៅពីឪពុកម្តាយ ការលួងលោម និងមិនសូវស្រួលខ្លួនក៏យំដែរ។

៣.ជាលំហាត់ប្រាណ
តើអ្នកជឿអត់ ការយំជាលំហាត់ប្រាណរបស់ទារក? ជាការពិតណាស់នៅពេលដែលទារកស្រែកយំ សាច់ដុំជាច្រើននៅទូទាំងរាងកាយនឹងមានភាពរឹងមាំ ហើយមានភាពសកម្មដូចជាមនុស្សចាស់ធ្វើលំហាត់ប្រាណអញ្ចឹងដែរ។

៤.ជួយឲ្យទារកមានអារម្មណ៍ល្អ
អ្នកធ្លាប់សង្កេតឃើញទេ នៅពេលដែលទារកមួរម៉ៅច្រើន ពួកគេតែងតែស្រែកយំ ប៉ុន្តែក្រោយពីការស្រែកយំមួយភ្លែត ពួកគេនឹងមានអារម្មណ៍ល្អឡើងវិញជាមិនខាន។

៥.ការយំបញ្ជក់ថាទារកមានសុខភាពល្អ
ប្រសិនបើទារកយំមិនឮសំលេង វាជារឿងដ៏គួរឲ្យបារម្ភបំផុត ព្រោះពួកគេអាចជួបនឹងវិបត្តិធ្ងន់ធ្ងរណាមួយកើតមានឡើងនៅក្នុងខ្លួន ដែលធ្វើឲ្យយំមិនចេញ។ ដូច្នេះ សូមចាំថា នៅពេលទារកកើតមកភ្លាមឮសំលេងស្រែកយំបញ្ជាក់ថា ពួកកំពុងតែមានសុខភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here