៤វិធី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​កុមារ​ឲ្យ​ខ្លាំង និង​មាន​ងាយ​ឈឺ

0
2

ជាការ​ពិតណាស់ នៅក្នុង​រដូវរងា​យម​នុស្ស​ភាគច្រើន​តែងតែ​ជួប​បញ្ហា​សុខភាព ជាពិសេស​ជំងឺ​ផ្តាសាយ និង​រលាក​ផ្លូវដង្ហើម​តែម្តង។ ប៉ុន្តែ​សម្រាប់​មនុស្សពេញវ័យ​មិនសូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​នោះទេ ក្រុមមនុស្ស​ដែល​ប្រឈម​ខ្លាំងជាងគេ​គឺ កុមារ ព្រោះ​ប្រព័ន្ធ​ភាពស៊ាំ​ពួកគេ​មាន​ភាពទន់ខ្សោយ​ខ្លាំងណាស់។ ដូច្នេះ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​កុមារ​ឲ្យ​រឹងមាំ ជៀស​ផុតពី​បញ្ហាផ្សេងៗ អ្នក​គួរតែ​ធ្វើ​រឿង​មួយចំនួន​ដូចខាងក្រោម៖

១.បន្លែ​ម​បន្លែ ផ្លែឈើ​ទៅក្នុង​របប​អាហារ​កុមារ​ឲ្យ​បាន​ច្រើន
លោក  William Sears អ្នកជំនាញ​ផ្នែក​អាហារ​រូប​ត្ថ​ម្ភ​បាន​និយាយថា អ្នក​ម្តាយ​ត្រូវ​បន្ថែមបន្លែ​ផ្លែឈើ ឲ្យ​កុមារ​ឲ្យ​បាន​ច្រើន ដោយសារតែ​សារធាតុចិញ្ចឹម​នៅក្នុង​ផ្លែឈើ អាចជួយ​ផលិត​កោសិកា​ឈាមក្រហម និង​ប្រយុទ្ធប្រឆាំង​ការឆ្លង​មេរោគផ្សេង។

ការ៉ុត សណ្តែកខៀវ និង​ក្រូច សុទ្ធ​តែមាន​សារធាតុចិញ្ចឹម​ដូចជា វីតាមីន C និង ការ៉ូ​ទីន ដែល​អាចជួយ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​កាន់តែ​រឹងមាំ។ ក្រៅពីនេះ​វា​អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក និង​ជំងឺ​បេះដូង នៅពេល​កុមារ​ធំ​ពេញវ័យ​ថែមទៀត។

 

២.គេង​ឲ្យ​បាន​គ្រប់គ្រាន់
លោក​វេជ្ជបណ្ឌិត Kemper បាន​និយាយថា ទារកតូចៗត្រូវការ​គេង​រហូតដល់ ១៨ម៉ោង​ក្នុង​មួយថ្ងៃ កុមារ​ទើបនឹង​ចេះ​ដើរ​ត្រូវការ​គេង ១២ ទៅ១៣ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​កុមារ​ធំ​ជាង​នេះ​ត្រូវការ​គេង ១០ម៉ោង​ក្នុង​មួយថ្ងៃ។

កង្វះ​នៃ​ការ​គេង អា​ចប​ណ្តោ​ល​ឲ្យ​កុមារ​ងាយ​នឹង​ឆ្លង​ជំងឺផ្សេងៗ ព្រមទាំង​ការលូតលាស់ ដោយសារតែ​ចំនួន​កោសិកា​ត្រូវបាន​កាត់បន្ថយ ក៏ដូចជា​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ផងដែរ។

 

៣.បង្រៀន​ឲ្យ​កូន​ធ្វើ​លំ​ហាត់ប្រាណ
ការធ្វើ​លំ​ហាត់ប្រាណ អាចជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​កុមារ​ឲ្យ​រឹងមាំ ហេតុនេះ​អ្នក​ម្តាយ​ត្រូវ​ព្យាយាម​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​មួយ​នេះ​ជាប្រចាំ។

 

៤.រក្សា​អនាម័យ​ឲ្យ​ស្អាត​ជានិច្ច
អនាម័យ​ល្អ មិន​ត្រឹមតែ​ជា​វិធី​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​កុមារ មិន​ឲ្យ​មាន​ភាពទន់ខ្សោយ​នោះទេ វា​ក៏​អាច​បញ្ជៀ​ស​ពី​បញ្ហា​ឆ្លង​មេរោគផ្សេងៗផងដែរ។

ឪពុកម្តាយ​ទាំងឡាយ គួរតែ​លាង​សម្អាត​ដៃ​កុមារ​ជាមួយនឹង​សាប៊ូ រាល់​មុនពេល​ញ៉ាំ​អាហារ និង​បន្ទាប់ពី​ការលេង​វត្ថុផ្សេងៗ ព្រោះ​ភាពកខ្វក់ ឬ​មេរោគ​យើង​មិនអាច​មើល​នឹង​ភ្នែក​ទទេ​បាន​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here