បើយោងតាមការសិក្សារបស់វិទ្យាស្ថានមួយ បានបង្ហាញថា បច្ចុប្បន្ននេះមានមនុស្សចំនួន ៨០លាននាក់ទៅទូទាំងពិភពលោកកំពុងតែជួបបញ្ហាក្លិនមាត់មិនល្អ។ ស្ថានភាពនេះមិនត្រឹមតែធ្វើឲ្យអ្នកជំងឺបាត់បង់ទំនុកចិត្តក្នុងការទំនាក់ទំនងគ្នានោះទេ វាក៏ជាការព្រមានអំពីបញ្ហាសុខភាពជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជាមូលហេតុចម្បងបំផុតដែលបណ្តោលឲ្យអ្នកកើតមានបញ្ហាក្លិនមាត់៖
១.ទម្លាប់អនាម័យមាត់ធ្មេញមិនបានត្រឹមត្រូវ
២.ញ៉ាំអាហារដែលមានក្លិនខ្លាំង ដូចជាខ្ទឹមបារាំង ឬខ្ទឹមស ជាដើម
៣.លេចថ្នាំដូចជា ថ្នាំស្ត្រេស ថ្នាំរំងាប់អារម្មណ៍ ថ្នាំសម្ពាធឈាមឡើងខ្ពស់ និងថ្នាំបំបាត់ការឈឺចាប់
៤.មានបញ្ហាអាឡែស៊ីច្រមុះ
៥.ទម្លាប់ចុកថ្នាំ ឬជក់បារី
៦.ចូលចិត្តញ៉ាំអាហារផ្អែម ដូចជាស្ករគ្រាប់ជាដើម
៧.ទម្លាប់ទទួលទានគ្រឿងស្រវឹង
៨.មានបញ្ហាក្រពះ ក៏បណ្តោលឲ្យក្លិនមាត់អាក្រក់ដែរ។
ដូច្នេះ ប្រសិនបើអ្នកអាចកាត់បន្ថយ ឬដោះស្រាយបញ្ហាទាំងខាងលើនេះបាន អ្នកនឹងជៀសផុតពីបញ្ហាមាត់មានក្លិនអាក្រក់ទៀតហើយ៕