ដំបូល​ន្មា​ន​របស់​អ្នកជំនាញ ដើម្បី​ជួយ​ជំរុញ​ឲ្យ​កុមា​រញ៉ាំ​អាហារ​បាន​ច្រើន

0
1
Toddler girl feeding herself porridge

តើ​អ្នក​ពិបាក​ក្នុង​ការបង្ខំ​ឲ្យកូនៗញ៉ាំ​អាហារ​មែន​ទេ? ជាការ​ពិតណាស់ ការមិន​ចង់​ញ៉ាំ​អាហារ​របស់កូនៗ ជា​បញ្ហា​មួយ​ដែល​អាណាព្យាបាល​ស្ទើរតែ​គ្រប់រូប​តែងតែ​ជួបប្រទះ ទោះបីជា​បង្ខំ​ពួកគេ​យ៉ាងណា​ក៏​មិន​ញ៉ាំ​ដែរ យ៉ាងច្រើន​បាន​ត្រឹម២ទៅ៣ម៉ាត់​ប៉ុណ្ណោះ។ កា​រប​ណ្តោ​ល​តាមចិត្ត​កូន​បែបនេះ អាចធ្វើ​ឲ្យ​ពួកគេ​ខ្វះ​អា​រូប​ត្ថ​ម្ភ​នៅក្នុង​រាងកាយ ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​រាងកាយ និង​បញ្ញា​ទៅ​ថ្ងៃក្រោយ។

ដូច្នេះហើយ អ្នកជំនាញ​បាន​ណែនាំ​ថា ប្រសិនបើ​អ្នក​ចង់​ឲ្យ​កូន​ញ៉ាំ​អាហារ​បាន​ច្រើន គួរតែ​អនុវត្ត​វិធី​មួយចំនួន៖

Image result for baby don't eat

១.ត្រូវ​ប្តូរ​អាហារ​ជា​រៀងរាល់ថ្ងៃ តែ​ប្រសិនបើ​អាហារ​ដែល​ពួកគេ​ចូលចិត្ត​ត្រូវធ្វើ​ឲ្យ​ញឹក។

២.កុំ​ផ្តល់​សាច់​ឲ្យ​កូន​ច្រើនពេក គឺ​ត្រូវ​ផ្តល់​អាហារ​ឲ្យ​មាន​តុល្យភាព​ទាំង​សាច់ និង​បន្លែ។

៣.អាហារ​ដែល​ពួកគេ​ទទួលទាន មិន​ត្រឹម​តែមាន​រស់ជាតិ​ឆ្ងាញ់​នោះទេ ត្រូវ​ចេះ​រៀបចំ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ពួកគេ។

៤.ប្រសិនបើ​កុមារ​បដិសេធ​ចំពោះ​ការ​ញ៉ាំ​អាហារ​ថ្មី មិនត្រូវ​បង្ខំ​ពួកគេ​ឡើយ ប៉ុន្តែ​ត្រូវ​ព្យាយាម​ប្តូរ​អាហារ​ផ្សេងទៀត​នៅពេល​ក្រោយ។

៥.កុំ​ផ្តល់​ស្ករ​គ្រាប់ ឬ​ភេសជ្ជៈ​មុនពេល​ញ៉ាំ​អាហារ។

៦.អាហារ​របស់​កុមារ ក្រោយពេល​ចម្អិន​មិនត្រូវ​ទុក​ឲ្យ​ត្រជាក់​លើសពី៣០នាទី​ឡើយ។

៧.ត្រូវ​អនុញ្ញាត​ឲ្យ​កូន​ញ៉ាំ​ខ្លួនឯង។

៨.ត្រូវ​ចេះ​សរសើរ ទោះបីជា​កូន​ញ៉ាំ​បាន​តិចក្តី….។

LEAVE A REPLY

Please enter your comment!
Please enter your name here