ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាដូចខាងក្រោមនេះ មិនគួរព្រងើយកណ្តើយឡើយ បើបណ្តែតបណ្តោយយូរអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
ប្រជ្រុយ
ប្រសិនបើអ្នកសង្កេតឃើញប្រជ្រុយដុះឡើងថ្មីៗ នៅលើកន្លែងផ្សេងៗនៃរាងកាយ អ្នកមិនគួរមើលស្រាលវាទេ។ ប្រសិនបើប្រជ្រុយនោះមានទំហំ និងពណ៌ប្រែប្រួលខុសប្រក្រតី ចាំបាត់ត្រូទៅជួបគ្រូពេទ្យភ្លាម ព្រោះវាអាចជាជំងឺមហារីកស្បែក។
ដុំសាច់
បើទោះបីជាដុំសាច់ក្នុងសុដន់មិនមែនជាជំងឺមហារីកសុដន់ក៏ដោយ ក៏ប៉ុន្តែអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ បើឃើញរោគសញ្ញាបែបនេះ។
ឈឺពោះ
ការឈឺចាប់ក្នុងពោះចំពោះស្ត្រី អាចបណ្តោលមកពីការរលាកក្រពះ ឬការទល់លាមកផងដែរ។ ប្រសិនបើសញ្ញានេះលេចឡើងជាប្រចាំ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ។
នោមញឹក
ការបត់ជើងតូចជារៀងរាល់ ១០ទៅ១៥នាទីម្តង អាចបណ្តោលមកពីការបង្ករោគនៅក្នុងតម្រងនោម។ ដូច្នេះ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការដោះស្រាយបញ្ហាមួយនេះភ្លាមៗទៅ។
ដង្ហើមខ្លី
ប្រសិនបើអ្នកដើរបានពីរបីជំហ៊ាន ឬឡើងកាំជណ្តើរពីរបីជំហ៊ាន ធ្វើឲ្យអ្នកដង្ហក់ អ្នកប្រហែលជាត្រូវទៅជួបគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុពិត៕