ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិមួយប្រភេទដែលមានដើមកំណើតនៅតំបន់ត្រូពិច ហើយឥឡូវនេះត្រូវបានគេដាំដុះស្ទើរតែពាសពេញពិភពលោក។ ប្រទាលកន្ទុយក្រពើ ត្រូវបានគេប្រើប្រាស់ធ្វើឱសថសសម្រាប់ព្យាបាលសុខភាព និងសម្រស់រាប់រយឆ្នាំមកហើយ សូម្បីតែស្លាកស្នាមនៅលើផ្ទៃមុខដែលបន្សល់ទុកពីការត្រូវរបួសក៏អាចព្យាបាលបានដែរ។
ប្រទាលកន្ទុយក្រពើ មានផ្ទុកសារធាតុប្រឆាំងនឹងមេរោគ ដែលអាចជួយព្យាបាលស្លាកស្នាមមានប្រសិទ្ធភាពបំផុត។ ជាពិសេស ជែលរបស់វាអាចជួយកាត់បន្ថយការឈឺចចាប់ និងការហើម ហើយជំរុញដល់ការលូតលាស់នៃកោសិកាស្បែកឡើងវិញ។
របៀបប្រើ៖
១.កាត់យកស្លឹកប្រទាល់កន្ទុយក្រពើមួយធាង រួចបកយកសំបកចេញ។
២.យកជែលរបស់វា លាបនៅលើកន្លែងដែលមានបញ្ហាដោយផ្ទាល់ ក្នុងមួយថ្ងៃឲ្យបានពីរទៅ៣ដង។
៣.អ្នកពុំចាំបាច់លាងសម្អាតចេញទេ តែត្រូវព្យាយាមអនុវត្តឲ្យបានទៀងទាត់ទើបស្លាកស្នាមឆាប់ជាសះស្បើយ។
មិនត្រឹមតែស្លាកស្នាមនៅលើផ្ទៃមុខនោះទេ សូម្បីតែស្លាកស្នាមនៅលើដៃជើង ឬដងខ្លួនដែលបន្សល់ទុកពីការត្រូវរបួស ក៏អាចកម្ចាត់បានដែរ៕