បើយោងតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ Masterstudies ប្រទេសអ៊ីតាលី បានបង្ហាញថា ផ្លែប៉ោម មិនត្រឹមតែល្អសម្រាប់សុខភាពនោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យប្រសើរឡើងនូវមុខងារផ្លូវភេទចំពោះស្ត្រីផងដែរ។
ការស្រាវជ្រាវត្រូវបានធ្វើតេស្តទៅលើស្ត្រីអ៊ីតាលី មានអាយុចន្លោះពី ១៨ទៅ ៤៣ឆ្នាំ ដែលមិនមានប្រវត្តកើតជំងឺផ្លូវភេទ ឬជំងឺធ្លាក់ទឹកចិត្ត។ ស្ត្រីទាំងនោះត្រូវបានបែងចែកជាពីក្រុម គឺក្រុមទី១ញ៉ាំផ្លែប៉ោម១ទៅ២ផ្លែក្នុងមួយថ្ងៃ និងក្រុមទី២កមិនសូវទទួលទាន(មិនន័យថាមួយថ្ងៃញ៉ាមត្រឹមតែមួយចំហៀង ឬអត់សោះ)។
លទ្ធផលបង្ហាញថា ក្រុមទី១ មានសន្ទស្សន៍មុខងារផ្លូវភេទខ្ពស់ និងសឲ្យឃើញថា ផ្លែប៉ោម មានឥទ្ធិពលវិជ្ជមានទៅលើមុខងារផ្លូវភេទរបស់ស្ត្រី។
មិនតែប៉ុណ្ណោះ អ្នកជំនាញបានរកឃើញទៀតថា ផ្លែប៉ោមមានផ្ទុកសារធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយជំរុញដល់លំហូរឈាមទៅកាន់ប្រដាប់បន្តពូជ និងទ្វារមាស។ ជាពិសេសសារធាតុ phloridzin មានលក្ខណៈស្រដៀងទៅនឹងអ័រម៉ូនភេទក្នុងខ្លួនស្ត្រី ដែលអាចជួយផ្តល់ភាពរំអិលដល់ទ្វារមាស។
ដោយសារតែគុណសម្បត្តិដ៏អស្ចារ្យនៃផ្លែប៉ោម នេះហើយ ទើបក្រុមអ្នកជំនាញផ្តល់អនុសាសន៍ឲ្យស្ត្រីទទួលទានផ្លែប៉ោម ឲ្យបាន១ទៅ២ផ្លែក្នុងមួយថ្ងៃ៕