ចំណុចខ្លះៗដែល​អ្នក​ម្តាយ​ហាម​ធ្វើ​នៅពេល​ម៉ាស្សា​ឲ្យ​ទារក

0
1
Portrait of adorable baby boy is receiving back massage from his mother in the bedroom at home

ការ​ម៉ាស្សា គឺជា​រឿង​ដ៏​ល្អ​សម្រាប់​ទារក ព្រោះ​វា​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដូចជា ជំរុញ​ឲ្យ​ឆ្អឹង​មានការ​លូតលាស់ និង​បង្កើន​ចលនា​ឈាមរ​ត់ទៅ​គ្រប់ផ្នែក​នៃ​សរីរាង្គ។ លើសពីនេះទៅទៀត ការ​ម៉ាស្សា​អាចជួយ​ឲ្យ​រាងកាយ​ទារក​បាន​សម្រាក គេង​លក់​ស្រួល កាត់បន្ថយ​ភាព​តានតឹង និង​មាន​អារម្មណ៍​រីករាយ។

Image result for mother baby cute boy

ទោះជា​យ៉ាងណា មានរឿង​មួយចំនួន​អ្នក​ម្តាយ​មិន​ត្រូវធ្វើ​អំឡុងពេល​ម៉ាស្សា​ឲ្យ​ទារក​នោះទេ៖

ជៀសវាង​ម៉ាស្សា ប្រសិនបើ​ទារក​យំ ឃ្លាន ឈឺ ឬ​គេង​លក់។

ប្រសិនបើ​ទារក​ចាក់​ថ្នាំ​បង្ការ គួរ​ផ្អាក​ការ​ម៉ាស្សា​រយៈពេល ២៤ម៉ោង។

នៅពេល​ម៉ាស្សា អ្នក​មិនត្រូវ​ប្រើ​កម្លាំង​ដៃ​ធ្ងន់ ឬ​ឧ​បរ​កណ៍រឹងៗមក​សង្កត់​ឡើយ។

កុំ​ប្រើ​ប្រេង​ផ្តេសផ្តាស់ ព្រោះ​វា​អាច​បង្កបញ្ហា​ដល់​ស្បែក និង​សុខភាព​ទារក។

យក​ល្អ អ្នក​គួរតែ​សុំ​ប្រឹកស្សា ឬ​រៀន​ពី​របៀប​ម៉ាស្សា​ពី​ក្រុម​អ្នកជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​អនុវត្ត​មកលើ​ទារក៕

LEAVE A REPLY

Please enter your comment!
Please enter your name here