ទម្លាប់​ចម្អិន​អាហារ៣ចំណុច អ្នក​ម្តាយ​គួរ​ធ្វើ​ជៀសវាង ប្រយ័ត្ន​ប៉ះពាល់​ដល់​សុខភាព​គ្រួសារ

0
1

ទម្លាប់​ក្នុងការ​ចម្អិន​អាហារ​របស់​អ្នក​ម្តាយ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វា​អាចមាន​ផល​អាក្រក់​ដល់​សុខភាព​គ្រួសារ​ទាំងមូល ប្រសិនបើ​ការ​ចម្អិន​នោះ​មិនបាន​ត្រឹមត្រូវ។ ដូច្នេះ​ប្រសិនបើ​ចង់​ឲ្យ​គ្រួសារ​មាន​សុខភាព​ល្អ អ្នក​ម្តាយ​ទាំងឡាយ​គួរ​ជៀសវាង​ទម្លាប់​មួយចំនួន ដូច​ជាង​ក្រោម៖

១.ការប្រើ​ប្រេង ឬ​ខ្លាញ់​ចាស់
ការប្រើប្រាស់​ប្រេង ឬ​ខ្លាញ់​ដែល​ធ្លាប់​ដំណើរការ​ចម្អិន​អាហារ​រួម​ម្តង​ហើយ ពិត​ជាមាន​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​វា​នឹង​ផលិត​សារធាតុ​គីមី​ពុល​កាន់តែ​ច្រើនឡើង។ លើសពីនេះទៅទៀត កាកសំណល់​អាហារ​ដែល​ត្រូវបាន​ដុត​កម្តៅ​ជាថ្មី​ម្តងទៀត គឺជា​ភ្នាក់ងារ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងខ្លាំង។

ហេតុនេះ​ដើម្បី​ធានា​ដល់​សុខភាព​ចំពោះ​គ្រួសារ​ទាំងមូល អ្នក​ម្តាយ​គួរតែ​បោះបង់​ប្រេង ឬ​ខ្លាញ់​ដែល​ធ្លាប់ប្រើ​រួច​ម្តង​ហើយ​នោះ​ចោល​ទៅ។

២.ប្រើ​ភ្លើង​ខ្លាំងពេក
ការប្រើប្រាស់​ភ្លើង​ខ្លាំង​លើសពី ២០០អង្សា​សេ អា​ចប​ណ្តោ​ល​ឲ្យ​បរិមាណ​នៃ​សារធាតុចិញ្ចឹម​នៅក្នុង​បន្លែ និង​សាច់​ត្រូវបាន​បំផ្លាញ។ យក​ល្អ អ្នក​គួរតែ​គ្រប់គ្រង​សីតុណ្ហភាព​នៅ​ចន្លោះ​ពី ១៥០ ទៅ១៨០អង្សា​សេ បាន​ហើយ។

៣.កម្តៅ​អាហារ​ញ៉ាំ​ម្តងទៀត
ដោយសារតែ​ការ​ស្តាយ និង​មិន​ចង់​ខ្ជេះ​ខ្ជាយ​លុយកាក់​ច្រើន អ្នក​ម្តាយ​ភាគច្រើន​តែងតែមាន​ទម្លាប់​យក​អាហារ​សល់​មក​កម្តៅ​ញ៉ាំ​ម្តងទៀត ប៉ុន្តែ​ទម្លាប់​មួយ​នេះ​ពិត​ជាមាន​គ្រោះថ្នាក់​ណាស់។ ការ​កម្តៅ​អាហារ​សល់​ញ៉ាំ​ម្តងទៀត ជាតិពុល​នៅក្នុង​អាហារ​នឹងមាន​ការកើនឡើង ដែល​អា​ចប​ណ្តោ​ល​ឲ្យ​អ្នក​បរិភោគ​មាន​អាការ​ឈឺក្បាល វិលមុខ រាគ អស់កម្លាំង…។

ដូច្នេះ ប្រសិនបើ​អាច គួរតែ​ចម្អិន​អាហារ​ថ្មី​ល្អប្រសើរ​ជាង ហើយ​អាហារ​ដែល​នៅសល់​គួរតែ​ឈប់​ទទួលទាន​ទៀត​ទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here