ក្រុមអាហារដែលបង្កើនហានិភ័យនៃជំងឺគាំងបេះដូង បើដឹងហើយគួរតែជៀសវាង

0
1

ការគាំងបេះដូង គឺជាជំងឺមួយដែលអាចឆក់យកជីវិតមនុស្សភ្លាមៗ ហើយបច្ចុបន្បន្ននេះមានមនុស្សជាច្រើនណាស់ដែលកំពុងតែប្រឈមនឹងហានិភ័យ ដោយសារតែទម្លាប់នៃការរស់នៅមិនល្អ គួបផ្សំជាមួយនឹងការទទួលទានអាហារផងដែរ។ ខាងក្រោមនេះ ជាអាហារមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺគាំងបេះដូង៖

ភេសជ្ជៈមានផ្ទុកជាតិស្ករ

ជាតិស្ករ អាចបណ្តោលឲ្យមានបញ្ហាសុខភាពជាច្រើន រួមទាំងជំងឺធាត់ និងទឹកនោមផ្អែម។ ដើម្បីជៀសវាងការគាំងបេះដូង យើងគួរតែកាត់បន្ថយជាតិស្ករនៅក្នុងនៅក្នុងរបបអាហារប្រចាំថ្ងៃ។

លើសពីនេះទៅទៀត ជាតិស្ករសិប្បនិម្មិតក្នុងភេសជ្ជៈខ្លះ មានគ្រោះថ្នាក់ច្រើនជាងស្ករធម្មតា ព្រោះវាក៏ទាក់ទងទៅនឹងជំងឺមហារីកដែរ។

អាហារ Fast Food ឬអាហារឆ្អិនស្រាប់

អាហារឆ្អិនស្រាប់ដូចជា ដំឡូងបារាំងចៀន ឬនំសាន់វ៉ិច មានផ្ទុកជាតិអំបិលខ្ពស់ ហើយសម្បូរជាតិខ្លាញ់ ដែលអាចបណ្តោលឲ្យអ្នកមានជំងឺធាត់ ទឹកនោមផ្អែម ជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះអាហារប្រភេទនេះ អ្នកត្រូវលុបចេញពីបញ្ជីមុខម្ហូបប្រចាំថ្ងៃ ព្រោះវាមិនល្អសម្រាប់បេះដូងឡើយ។

អាហារត្រាំ ឬជ្រក់

មិនថាខ្ទឹមជ្រក់ ស្ពៃជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ត្របត្រាំ… សុទ្ធតែមានផ្ទុកអំបិលខ្ពស់ទាំងអស់។ ការទទួលទានអំបិលច្រើនពេក នឹងនាំឲ្យមានសម្ពាធឈាមខ្ពស់ យកល្អអ្នកគួរតែកាត់បន្ថយការទទួលទានអាហារទាំងនេះ ទោះអ្នកចូលចិត្តខ្លាំងក៏ដោយ។

សាច់កែច្នៃ

ពពួកសាច់កែច្នៃមានផ្ទុកជាតិខ្លាញ់ឆ្អែត ព្រមទាំងអំបិលខ្ពស់ ដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូង ៤២ភាគរយ ប្រសិនបើអ្នកទទួលទានញឹកញាប់។ យកល្អ អ្នកគួរតែទម្លាប់ទទួលទានសាច់ស្រស់ៗ និងបន្លែផ្លែឈើឲ្យបានច្រើន ទើបល្អសម្រាប់សុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here