ទម្លាប់មួយចំនួនអ្នកគួរតែជៀសវាងមុនពេលចូលគេង ប្រយ័ត្នគេងមិនឆ្អែត!

0
1

មនុស្សជាច្រើនមិនបានដឹងថា គុណភាពនៃការគេងមិនត្រឹមតែអាស្រ័យទៅលើស្ថានភាពសុខភាពនោះទេ ប៉ុន្តែវាក៏អាស្រ័យទៅលើការញ៉ាំផងដែរ។

ដូច្នេះ ដើម្បីឲ្យការគេងរបស់លោកអ្នកគ្មានការរំខាន អ្នកគួរតែជៀសវាងអាហារមួយចំនួន៖

កុំផឹកគ្រឿងស្រវឹង

ការផឹកគ្រឿងស្រវឹង ពិតជាអាចជួយឲ្យមនុស្សគេងលក់លឿន ប៉ុន្តែវាក៏មានផលប៉ះពាល់ដល់គុណភាពនៃការគេងផងដែរ។ គ្រឿងស្រវឹង អាចធ្វើឲ្យអ្នកបែកញើសច្រើន ឈឺក្បាល និងមានសុបិន្តអាក្រក់ ហេតុនេះការគេងរបស់អ្នកច្បាស់ជាត្រូវរំខាន។ យកល្អ អ្នកគួរតែបញ្ឈប់ទម្លាប់មួយនេះមុនពេលចូលគេង ឬទទួលទានមុនពេលចូលគេង ៤ ទៅ ៥ម៉ោង ដើម្បីឲ្យការគេងរបស់អ្នកបានលក់ស្រួល។

កុំទទួលទានអាហារមានផ្ទុកថាមពលខ្ពស់ និងអាហារហិរ

នៅមុនពេលចូលគេង ប្រសិនបើអ្នកទទួលទានអាហារបែបនេះ ក្រពះ ព្រមទាំងប្រព័ន្ធរំលាយអាហារផ្សេងៗទៀតច្បាស់ជាដំណើរការមិនស្រួលឡើយ។ យកល្អប្រសិនបើអ្នកចង់ញ៉ាំអាហារទាំងនេះ គួរតែញ៉ាំមុនពេលចូលគេង៤ម៉ោង។

កុំទទួលទានអាហារមានផ្ទុកប្រូតេអ៊ីនច្រើន

ប្រូតេអ៊ីន គឺជាផ្នែកមួយដ៏សំខាន់នៃការផ្គត់ផ្គង់ថាមពលពេលថ្ងៃ ប៉ុន្តែវាមិនមែនជាជម្រើសល្អសម្រាប់អាហារមុនពេលចូលគេងនោះទេ។ ដូច្នេះ ជំនួសឲ្យការញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីន មុនពេលចូលគេងសូមជ្រើសរើសទឹកដោះគោក្តៅឧណ្ឌៗល្អជាង។

កាត់បន្ថយការទទួលទានទឹកមុនពេលចូលគេង២ម៉ោង

ការរំលាយអាហាររបស់រាងកាយ គឺមានសារៈសំខាន់ណាស់ ប៉ុន្តែវាអាចត្រូវបានធ្វើការពេញមួយថ្ងៃ។ ចំពោះអ្នកដែលគេងមិនគ្រប់គ្រាន់ជារឿយៗ បណ្តោលមកពីការផឹកទឹកមុនពេលចូលគេងចូលគេងច្រើនពេក ដែលធ្វើឲ្យអ្នកត្រូវក្រោកចូលបង្គន់ញឹក។

កុំជក់បារីមុនពេលចូលគេង

ជាតិនីកូទីន គឺជាភ្នាក់ងាររំញោចមួយស្រដៀងទៅនឹងជាតិកាហ្វេអ៊ីនដែរ។ មនុស្សជាច្រើនដែលមានទម្លាប់គេងមិនលក់ ឬងងុយគេងជារឿយៗតែងជក់បារី ដើម្បីបន្ធូរអារម្មណ៍ ប៉ុន្តែករណីភាគច្រើនពិបាកក្នុងការគេង។ ប្រសិនបើអ្នកចង់គេងលក់ស្រួល យកល្អគួរតែជៀសវាងការជក់បារីមុនពេកចូលគេងឲ្យបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here