តាមការស្រាវជ្រាវបានរកឃើញថា គ្រាប់ល្ងជាប្រភពនៃប្រេងធម្មជាតិ អង់ទីអុកស៊ីដង់ ប្រូតេអ៊ីន ជាតិសរសៃ កាល់ស្យូម ជាតិដែក ប៉ូតាស្យូម ផូស្វ័រ ស័ង្កសី ស្ពាន់ និងម៉ាញ៉េស្យូម វីតាមីនB6 និងវីតាមីនE…។
លោកសាស្ត្រាចារ្យ Fereidoon Shahidi នៅសាកលវិទ្យាល័យ Memorialland ប្រទេសកាណាដា បានរកឃើញថា គ្រាប់ល្ងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុត ជាពិសេសវាអាចប្រឆាំងនឹងជំងឺមហារីកបាន។
ហេតុអ្វីគ្រាប់ល្ងអាចប្រឆាំងនឹងជំងឺមហារីកបាន?
វេជ្ជបណ្ឌិត Marjorie McCullough នៅសាកលវិទ្យាល័យ Emory សហរដ្ឋអាមេរិក បានសន្មត់ថា គ្រាប់ល្ងមានផ្ទុកសារ lignan ដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺមហារីក។ លើសពីនេ វីតាមីន E វីតាមីន K និងម៉ាញ៉េស្យូម របស់វាក៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីកដែរ។
គ្រាប់ល្ង ក៏មានផ្ទុកសារធាតុ phytate ដែលជាមាសធាតុប្រឆាំងនឹងជំងឺមហារីកដ៏កម្រ ដែលដើរតួនាទីជាអង់ទីអុកស៊ីដង់ និងកាត់បន្ថយផលប៉ះពាល់នៃរ៉ាឌីកាល់សេរី។
រ៉ាឌីកាល់សេរី គឺជាផលវិបាកនៃការរំលាយអាហាររបស់កោសិកា ដែលទាក់ទងទៅនឹងទម្រងជាច្រើននៃជំងឺមហារីក និងលក្ខខណ្ឌដទៃទៀតដូចជា ជំងឺបេះដូង ភាពចាស់មុនអាយុ និងបញ្ហាយល់ដឹង។
គ្រាប់ល្ង ជាផលិតផលសរីរាង្គដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកឈាម មហារីកសុដន់ មហារីកសួត មហារីកលំពែង និងមហារីកក្រពេញប្រូស្តាតផងដែរ៕