តើការទទួលទានស្រា និងស្រាបៀរ មួយណាប៉ះពាល់ដល់សុខភាពខ្លាំងជាង?

0
1

មនុស្សជាច្រើនគិតថា ការទទួលទានស្រាបៀរមិនសូវប៉ះពាល់ដល់សុខភាពដូចជាការទទួលទានស្រានោះទេ តើការយល់ឃើញបែបនេះត្រឹមត្រូវឬទេ?

អ្នកជំនាញបានអះអាងថា ការយល់ឃើញបែបនេះមិនត្រូវទេ ដោយសារតែគ្រោះថ្នាក់មិនមែនបណ្តោលមកពីប្រភេទនៃគ្រឿងស្រវឹងនោះទេ គឺអាស្រ័យទៅលើកម្រិតនៃជាតិអាល់កុល។ ប្រសិនបើអ្នកទទួលទានកាន់តែច្រើន នោះបរិមាណនៃជាតិអាល់កុលក្នុងឈាមនឹងកើនឡើងច្រើនដែរ ហើយទីបំផុតអ្នកនឹងខូចសុខភាព។

ក្តីបារម្ភមួយទៀត នៅពេលទទួលទានគ្រឿងស្រវឹងច្រើនពេក អ្នកមិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបានឡើយ ហើយនៅពេលដែលធ្វើដំណើរតាមផ្លូវច្បាស់ជាបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃជាពុំខាន។

យកល្អ ដើម្បីការពារសុខភាពឲ្យមានភាពរឹងមាំបានយូរអង្វែង អ្នកគួរតែព្យាយាមកាត់បន្ថយការទទួលទានគ្រឿងស្រវឹង ឬកាត់ផ្តាច់តែម្តង គឺកាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here