Skip to content

ផលវិបាកនៃការព្យាបាលជំងឺឬសដូងបាត បើព្យាបាលមិនទាន់ពេល

ជំងឺឬសដូងបាត គឺជាជំងឺដែលកើតឡើងនៅលើរន្ធគូថ ហើយប្រសិនបើគ្មានការព្យាបាលបានទាន់ពេលវេលាទេ វាអាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាព ជីវិតប្រចាំថ្ងៃ និងការងាររបស់អ្នកជំងឺ។

១.អ្នកដែលទទួលរងពីជំងឺឬសដូងបាត នឹងមានអារម្មណ៍ឈឺចាប់ រមាស់ ហើយបើធ្ងន់ធ្ងរ អាចពិបាកក្នុងការបន្ទោរបង់។

២.ជំងឺឬសដូងបាត អាចបណ្តោលឲ្យមានការឈឺចាប់ក្នុងរន្ធគូថ ពិបាកក្នុងការអង្គុយ និងដើរ។

៣.បើជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ អាចហូរឈាមតាមរន្ធគូថ ជាពិសេសនៅពេលបន្ទោរបង់។

៤.ជំងឺឬសដូងបាត អាចបណ្តោលឲ្យឆ្លងមេរោគរន្ធគូថ ហើយប្រសិនបើធ្វើការព្យាបាលមិនទាន់ទេ អ្នកជំងឺអាចប្រឈមនឹងជំងឺមហារីកចុងពោះវៀន និងអាចគំរាមកំហែងដល់ជីវិតថែមទៀត។

៥.ផលប៉ះពាល់មួយទៀត ប្រសិនបើការឈឺចាប់ពីជំងឺឬសដូងបាត រយៈពេលយូរដោយមិនបានព្យាបាល អាចធ្វើឲ្យអ្នកមានជំងឺឈឺឆ្អឹង ឈឺឆ្អឹងខ្នងទាប សូម្បីតែសរសៃប្រសាទក៏ប៉ះពាល់ដែរ។ មិនតែប៉ុណ្ណោះជីវិតផ្លូវភេទអាចប៉ះពាល់ដល់ជីវិតប្តីប្រពន្ធ ព្រោះវាងាយនឹងឆ្លងមេរោគរោគស្ត្រី ដែលប៉ះពាល់ដល់ការមានផ្ទៃពោះ និងសម្រាលកូន៕