គ្រប់គ្នាធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកកើតមកភ្លាមគ្រូពេទ្យតែងតែដាក់ពួកគេនៅលើទ្រូងម្តាយដោយគ្មានការស្លៀកពាក់អ្វីសោះ? តាមពិតមិនមែនអត់ហេតុផលនោះទេ ការដាក់ទារកឲ្យគេងនៅលើទ្រូងម្តាយដោយផ្ទាល់ក្នុងអំឡុងពេលមួយម៉ោងដំបូងបន្ទាប់ពីចាប់កំណើត អាចទទួលបានអត្ថប្រយោជន៍៤យ៉ាង។
១.ធ្វើឲ្យទារកមានអារម្មណ៍ស្ងប់ស្ងាត់
ការដាក់ទារកទើបនឹងកើតនៅលើស្បែករបស់អ្នកម្តាយដោយផ្ទាល់រយៈពេល ១០នាទី អាចជួយឲ្យទារកមានភាពស្ងប់ស្ងាត់ កាត់បន្ថយបញ្ហាស្ត្រេស និងមានអារម្មណ៍ថាមានសុវត្ថិភាព។
២.ទារកគេងលក់ស្រួល
ក្រៅពីកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ការដាក់ឲ្យទារកគេងនៅលើស្បែកដោយផ្ទាល់ អាចជួយពួកគេគេងលក់ស្រួលផងដែរ។
៣.ងាយស្រួលក្នុងការបំបៅដោះកូន
ទំនាក់ទំនងស្បែក និងស្បែកដោយផ្ទាល់ អាចជួយឲ្យទារកទើបនឹងកើត ចាប់ផ្តើមចង់បៅដោះ។ លើសពីនេះ វាក៏អាចជួយបង្កើនការផលិតទឹកដោះរបស់អ្នកម្តាយផងដែរ។
៤.កាត់បន្ថយជំងឺធ្លាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេ
ការដាក់ទារកឲ្យគេងលើដើមទ្រូងអ្នកម្តាយផ្ទាល់ អាចជួយកាត់បន្ថយភាពតប់ប្រម៉លក្នុងអារម្មណ៍ផងដែរ។ ភាពតប់ប្រម៉លក្នុងអារម្មណ៍ និងស្ត្រេសតិច អាចកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេ។
មិនថាការដាក់កូននៅលើដើមទ្រូងអ្នកម្តាយទេដែលមានប្រយោជន៍ សូម្បីតែការដាក់កូននៅលើដើមទ្រូងឪពុកក៏អាចមានប្រយោជន៍ដែរ ព្រោះវាអាចជួយបង្កើនទំនាក់ទំនងរវាងឪពុក និងកូនឲ្យមានភាពល្អប្រសើរ៕