ផល​វិជ្ជមាន​នៃ​ការ​សម្រាលកូន​ដោយ​ធម្មជាតិ និង​ផល​អវិជ្ជមាន​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់

0
1

ជាទូទៅ​ក្រុមគ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​សម្រាលកូន​តាម​ធម្មជាតិ​ហើយ លើកលែងតែ​ករណី​ពិសេស​មួយចំនួន ដូ​ជា​កូន​ធំ​ពេក ឬ​កូនភ្លោះ​ជាដើម។

ប៉ុន្តែ​ការ​សម្រាលកូន​ដោយ​ធម្មជាតិ អាចជួយ​ឲ្យ​អ្នក​ម្តាយ​សម្រាក​ក្នុង​មន្ទីរពេទ្យ​រយៈពេល​ខ្លី ហើយ​អាច​វិល​ទៅធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​ធម្មតា​វិញ​បាន។ មិនតែប៉ុណ្ណោះ បទពិសោធន៍​នៃ​ការ​សម្រាលកូន​ដោយ​ធម្មជាតិ ក៏​អាចជួយ​កាត់បន្ថយ​បញ្ហា​ផ្លូវចិត្ត​របស់​អ្នក​ម្តាយ​ផងដែរ។

សំខាន់​ជាងនេះទៅទៀត ប្រសិនបើ​អ្នកមាន​គម្រោង​ចង់​មាន​ផ្ទៃពោះ​នា​ថ្ងៃ​អ​នាគ​ត់ វា​អាចជួយ​បញ្ជៀ​ស​គ្រោះថ្នាក់​នៃ​ការ​សម្រាលកូន​ច្រើន​ដូចជា​ការវះកាត់​ពោះវៀន ឬ​ប្លោកនោម និង​បញ្ហា​សុក។

ចំពោះ​ការ​សម្រាល​ដោយ​វះកាត់​វិញ ត្បិតតែ​មិនដឹង​ការឈឺចាប់ ហើយ​ទ្វារមាស​មិនមាន​បញ្ហា​ក៏ដោយ ប៉ុន្តែ​អ្នក​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​សង្គ្រោះបន្ទាន់ និង​ប្រើពេល​យូរ​ទើប​ជាសះស្បើយ។

ក្រៅពីនេះ​វា​អាចធ្វើ​ឲ្យ​ជ​ញ្ជាំ​ស្បូន​មាន​ភាពទន់ខ្សោយ​ពិបាក​ក្នុងការ​ពពោះ​លើក​ក្រោយ ហើយ​បន្សល់ទុក​ស្លាកស្នាម​នៅលើ​ក្បាលពោះ​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here