សូមកុំព្រងើយកន្តើយឲ្យសោះ! មនុស្ស៥ក្រុម ប្រឈមនឹងជំងឺទឹកនោមផ្អែមខ្ពស់

0
1

ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកំពុងតែកើតឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយអ្នកដែលកើតជំងឺនេះមានសង្ឈឹមអាចជាសះស្បើយតិចណាស់ លុះត្រាតែរកឃើញរោគសញ្ញាដំបូង។

ជាពិសេសមនុស្ស៥ក្រុមនេះ គួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះពួកគេអាចប្រឈមនឹងជំងឺទឹកនោមផ្អែមខ្ពស់ជាងអ្នកដ៏ទៃ។

មនុស្សដែលមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម

ប្រសិនបើឪពុកម្តាយ ឬសាច់ញាតិរបស់អ្នកមានជំងឺទឹកនោមផ្អែម នោះអ្នកក៏អាចមានហ្សែនទឹកនោមផ្អែម និងអាចងាយកើតជំងឺទឹកនោមផ្អែមជាងអ្នកដទៃទៀតដែរ។

មនុស្សធាត់

អ្នកដែលមានជំងឺធាត់ ទំហំចង្កេះរបស់ពួកគេចាប់ពី ៩០សង់ទីម៉ែត្រចំពោះបុរស ហើយស្ត្រី ៨០សង់ទីម៉ែត្រឡើងទៅ ហាក់ដូចជាវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២។

នៅពេលដែលរាងកាយរបស់យើងត្រូវការជាតិខ្លាញ់ច្រើន កម្រិតអាំងស៊ុយលីននៅក្នុងខ្លួន និងប្រព័ន្ធ endocrine ត្រូវបានបំផ្លាញ គឺងាយកើតជំងឺទឹកនោមផ្អែមបំផុត។

មនុស្សដែលមានខ្លាញ់ក្នុងឈាមខ្ពស់

ជំងឺខ្លាញ់ក្នុងឈាម គឺជាជំងឺមួយក្នុងចំណោមជំងឺរ៉ាំរ៉ៃដែលគួរឲ្យខ្លាចបំផុត នាពេលបច្ចុប្បន្ន។ ជំងឺនេះភាគច្រើន កើតឡើងដោយសារតែការទទួលទានអាហារសម្បូរជាតិខ្លាញ់ច្រើនពេក ហើយទូទៅបំផុតពួកគេនឹងកើតជំងឺទឹកនោមផ្អែម។

កុមារមានទម្ងន់តិចជាង ២,៥ផោននៅពេលកើត

ការសិក្សាជាច្រើនបានបង្ហាញថា ប្រសិនបើកុមារកើតមកស្រាលពេកជាពិសេសកូនក្មេងដែលមានទម្ងន់ក្រោម ២,៥កផោន ក្រោយពេលពេញវ័យពួកគេនឹងមានហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺមេតាប៉ូលីស និងសម្ពាធឈាមខ្ពស់ជាងកុមារដែលកើតមកមានទម្ងន់ធម្មតា។

មូលហេតុផ្សេងៗ

អ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់ កម្រិតទឹកនោមអវិជ្ជមាន ក៏មានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមដែរ។

ស្ត្រីដែលបានផ្តល់កំណើត និងទារកដែលកើតលើពី ៤គីឡូក្រាម ក៏ទំនងជាមានជំងឺទឹកនោមផ្អែមដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here