សក់ គឺជាផ្នែកមួយដែលអាចជួយលើកកម្ពស់សម្រស់ឲ្យមានភាពទាក់ទាញបានមួយកម្រិតដែរ ប៉ុន្តែប្រសិនបើសក់មានបញ្ហាខូច ឬជ្រុះវិញនោះ អ្នកនឹងមើលទៅហាក់ដូចជាចាស់ជាងវ័យជាមិនខាន។ ដូច្នេះ ដើម្បីថែរក្សាសក់ឲ្យមានសុខភាពល្អ អ្នកពុំគួរមើលរំលងអាហារទាំង៧ប្រភេទនេះឡើយ។
ត្រីមានផ្ទុកខ្លាញ់អូមេហ្គា៣ អាចជួយការពារបញ្ហាជ្រុះសក់
ត្រីដែលមានផ្ទុកខ្លាញ់អូមេហ្គា ៣ ដូចជាត្រីសាម៉ុន និង mackerel ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទប់ស្តាត់បញ្ហាសក់ជ្រុះ។ លើសពីនេះវាក៏អាចផ្តល់ជាតិដែក វីតាមីនB12 ដែលចាំបាច់បំផុតសម្រាប់ជួយឲ្យសក់មានសុខភាពល្អ។
ជាតិដែកត្រូវបានរក្សាទុកក្នុងឬសសក់ និងត្រូវប្រើក្នុងដំណើរការដឹងជញ្ជូនសារធាតុសំខាន់ៗ ដើម្បីផលិតអេម៉ូក្លូប៊ីន។ ប៉ុន្តេបើខ្វះជាតិដែក រាងកាយនឹងដកយកជាតិដែកដែលស្តុកទុកនោះមកប្រើវិញ ហើយសក់ក៏ចាប់ផ្តើមខូចដែរ។
គ្រាប់ធញ្ញជាតិ ជួយជំរុញឲ្យសក់ដុះក្រាស់
នៅក្នុងគ្រាប់ធញ្ញជាតិមានផ្ទុកស័ង្កសី វីតាមីនB និងជាតិដែក។ ស័ង្កសីមានតួនាទីសំខាន់បំផុតក្នុងការគ្រប់គ្រងអ័រម៉ូន សម្រាប់លើកកម្ពស់ឲ្យសក់ដុះក្រាស់ និងវែងស្អាត។
បន្លែពណ៌បៃតង ជៀសវាងបញ្ហាសក់ស្ងួត
បន្លែពណ៌បៃតងមានកម្រិតវីតាមីន A និងវីតាមីន C ដែលត្រូវបានគេចាត់ទុកជាសារធាតុចិញ្ចឹមដ៏មានសារៈសំខាន់សម្រាប់សក់។ វីតាមីន A និង C អាចជាប្រេងដែលអាចជួយទប់ស្តាត់បញ្ហាសក់មិនឲ្យស្ងួត។
ស៊ុត ជួយប្រឆាំងនឹងសក់ខូច
កង្វះប្រូតេអ៊ីន គឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់សក់ ដែលបណ្តោលឲ្យសក់ក្លាយជាស្ងួត និងងាយខូច។ មិនត្រឹមតែស៊ុតនោះទេ សូម្បីតែសាច់មាន់ ក៏មានផ្ទុកប្រូតេអ៊ីន និងជាតិដែក ដែលជាសារធាតុចិញ្ចឹមសម្រាប់រក្សាឬសសក់ដែរ។
សាច់គោ ជួយឲ្យសក់មានសុខភាពល្អ
សាច់គោ សម្បូរទៅដោយស័ង្កសី មិនត្រឹមតែជាសារធាតុរ៉ែដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងកត់ស៊ីតនោះទេ វាក៏ដើរតួនាទីសំខាន់ក្នុងការរក្សាសក់ឲ្យស្អាត និងមានសុខភាពល្អផងដែរ។ លើសពីនេះទៅទៀត អយស្ទ័រក៏ជាប្រភពនៃសារធាតុចិញ្ចឹមសម្រាប់សក់ដូចគ្នា។
ចេក ជួយស្តារសក់ខូចឡើងវិញ
កង្វះវីតាមីន B6 ធ្វើឲ្យសក់ស្តើង និងខូចដោយសារក្រុមវីតាមីន B មានភារកិច្ចសំខាន់ដើម្បីជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម។ ក្នុងពេលជាមួយគ្នានេះដែរ វីតាមីន B ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោលិកាឈាមក្រហម ដើម្បីចិញ្ចឹមឬសសក់ ជួយឲ្យសក់ទន់រលោង និងវែង។
អង្កសំរូប ជួយឲ្យសក់មានសុខភាពល្អ
ប្រូតេអ៊ីន ត្រូវការផ្សំជាមួយល្បាយនៃការបូអ៊ីដ្រាត ដើម្បីផ្តល់ថាមពលសម្រាប់សក់ឲ្យមានសុខភាពល្អ។ ការប្រើប្រាស់អង្ករសំរូបអាចផ្តល់នូវប្រភពថាមពល និងក្រុមវីតាមីនB ដែលសក់ត្រូវការដើម្បីមានសុខភាពល្អ៕