ហេតុផល៣យ៉ាង ធ្វើ​ឲ្យ​ស្ត្រី​មាន​ចំណង់ និង​រួមភេទ​ឆាប់​ដល់​ចំណុចកំពូល​ពេល​មាន​ផ្ទៃពោះ

0
1

ជាការ​ពិតណាស់ នៅពេល​មាន​ផ្ទៃពោះ​គូស្នេហ៍​ភាគច្រើន​បាន​ផ្អាក​ការរួម​ភេទ​រហូត​ទាល់តែ​ពួកគេ​សម្រាល​បុត្រ​ហើយ ទើប​ចាប់ផ្តើម​ជីវិត​ផ្លូវភេទ​សាជាថ្មី ព្រោះ​ខ្លាច​អ​សុវត្ថិភាព​ដល់​កូន​ក្នុង​ផ្ទៃ។

ទោះជា​យ៉ាងណា អ្នកដឹង​ទេ​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​នៅតែមាន​អារម្មណ៍​ចង់​រួមភេទ? នេះ​ដោយសារតែ​លក្ខខណ្ឌ​រាងកាយ​មានការ​ប្រែប្រួល ហើយ​អ្នកជំនាញ​បាន​និយាយថា វា​ជា​រឿង​ធម្មតា​នោះទេ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ចំណង់​ចង់​រួមភេទ​ខ្លាំង ហើយ​ស្ត្រី​ខ្លះ​អាច​សម្រេច​ដល់​ចំណុចកំពូល​លឿន​ថែម​ទៀតផង។

ខាងក្រោម​នេះ​ជា​មូលហេតុ៣យ៉ាង ដែល​ប​ណ្តោ​ល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ចំណង់​ចង់​រួមភេទ​ខ្លាំង ហើយ​ឆាប់​ឈានដល់​ចំណុចកំពូល​ទៀត៖

១.ដោយសារ​អ័រម៉ូន​មានការ​ផ្លាស់ប្តូរ
ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ កម្រិត​អ័រម៉ូន​របស់​ស្ត្រី​នឹងមាន​ការកើនឡើង​យ៉ាងខ្លាំង ដែល​ជំរុញ​ឲ្យ​ពួកគេ​មាន​ចំណង់​ផ្លូវភេទ និង​មាន​ភាព​រីករាយ​ខុសពីពេលមុន។

២.ដោយសារ​ទឹករំអិល​ចេញពី​ទ្វារមាស​មានការ​កើនឡើង
អំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស​ចាប់ពី​ខែ​ទី៣ ដល់ទី៦ ថាមពល​ធម្មជាតិ​ក្នុង​រាងកាយ​នឹង​កើនឡើង ដែល​ធ្វើ​ឲ្យ​រាងកាយ​បង្កើន​ការផលិត​ទឹករំអិល​បញ្ចេញ​តាម​ទ្វារមាស​ច្រើន សុដន់​រីក​ធំ ហើយ​លំហូរ​ឈាម​ក៏​រត់​ខ្លាំង​ជាង​មុន​ផងដែរ។ ជាពិសេស​អវយវៈ​ភេទ​មាន​ភាព​ស្រី​វ​ស្រើប ដែល​នាំទៅរក​ចំណង់​ផ្លូវភេទ​ខ្ពស់ និង​ឆាប់​ឈានដល់​ចំណុចកំពូល។

 

៣.រីករាយ​ជាមួយនឹង​ការ​ស្រមៃ​រឿង​ដែលល្អៗ
អំឡុងពេល​មាន​ផ្ទៃពោះ ជា​ញឹកញាប់​ស្ត្រី​តែងតែ​ស្រមៃ​ឃើញ​រឿងល្អៗនៅពេល​កំពុងតែ​គេង។ ភាគច្រើន ការ​ស្រមើល​ស្រមៃ​ឃើញ​ពី​អ​នាគ​ត់នៃ​ភាព​ក្លាយជា​ម្តាយ​របស់គេ និង​មានកូន​ស្អាត​គួរ​ជាទី​ស្រឡាញ់។

ដោយសារតែ​ភាពសប្បាយ​រីករាយ​នេះ បានធ្វើ​ឲ្យ​រាងកាយ និង​ផ្លូវចិត្ត​របស់​ពួកគេ​មានការ​ផ្លាស់ប្តូរ។ អំឡុងពេល​អា​ម្មណ៍​កាន់តែ​រីករាយ​ខ្លាំង ស្ត្រី​កាន់តែ​មាន​អារម្មណ៍​ចូលចិត្ត​រួមភេទ និង​សម្រេច​ដល់​ចំណុចកំពូល​ក៏​កាន់តែ​លឿន​ដែរ។

ដោយសារតែ​ហា​តុ​ផល​ទាំង៣យ៉ាងនេះ អ្នកជំនាញ​អាមេរិក​បាន​បញ្ជាក់ថា ស្ត្រី​មិនគួរ​កាត់បន្ថយ​តម្រូវការ​ជីវិត​ផ្លូវភេទ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​នោះទេ។ ប៉ុន្តែ​ដើម្បី​គេច​ចេញពី​ហានិភ័យ ស្ត្រី​គួរតែ​ជៀសវាង​ការរួម​ភេទ​នៅ​ត្រី​មាន​ដំបូង និង​ត្រីមាស​ទី៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here