Skip to content

បើឃើញសញ្ញាបែបនេះនៅលើជើង កុំបទុកយូរប្រយ័ត្នគ្រោះថ្នាក់!

តាមពិតជំងឺភាគច្រើនមុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ វាតែងតែបង្ហាញរោគសញ្ញានៅលើរាងកាយ ប៉ុន្តែគ្រាន់តែយើងមិនបានចាប់អារម្មណ៍ប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួនដែលបង្ហាញនៅលើជើង ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នចំពោះជំងឺផ្សេងៗ៖

ជើងស្ងួត និងរបក

ទោះបីជាអ្នកប្រើផលិតផលផ្តល់ជាតិសំណើម ក៏មិនអាចធ្វើឲ្យស្បែកមានភាពប្រសើរឡើងដែរនោះ អ្នកអាចកំពុងតែប្រឈមនឹងជំងឺក្រពេញទីរ៉ូអ៊ីត។

ជើងចេញដំបៅ

វាអាចទៅរួចដែលអ្នកមានជំងឺទឹកនោមផ្អែម ព្រោះកម្រិតជាតិស្ករខ្ពស់បានបង្អាក់ដល់ចរន្តឈាម ដែលធ្វើឲ្យពិបាកក្នុងការព្យាបាលរបួស ដំបៅ និងដំបៅក្លាយ។

ហើមម្រាមជើង និងមានការឈឺចាប់

នេះជាសញ្ញាទូទៅនៅពេលដែលអ្នកមានជំងឺរលាកសន្លាក់ ព្រោះជាតិអាស៊ីតអ៊ុយរិក បង្កើតឡើងនៅតំបន់ម្រាមជើង ដែលបណ្តោលឲ្យឈឺ និងហើម។

ក្រចកជើងលេចស្នាមបន្ទាត់ត្រង់

បើទោះបីជាមានតែ ៥ភាគរយនៃមនុស្សដែលត្រូវបានគេធ្វើតេស្តរកឃើញមានដុំសាច់មហារីក ក៏ដោយ ក៏នេះជាសញ្ញាមួយដែលអ្នកអាចមានជំងឺមហារីកស្បែកដែរ។

ក្រចកមានរន្ធប្រហោងតូចៗ

នេះជាសញ្ញានៃជំងឺរបកស្បែកក្រហម ប៉ុន្តែវាអាចប្រែក្លាយទៅជាធ្ងន់ធ្ងរបាន ប្រសិនបើអ្នកមិនធ្វើការព្យាបាលបានទាន់ពេលវេលា។

គែមក្រហមមានសភាពហើមក្រហម

នេះបណ្តោលមកពីសរសៃឈាមខូច ហើយវាគឺជាសញ្ញាព្រមានហានិភ័យនៃជំងឺខ្សោយបេះដូង ឬជំងឺសរសៃឈាមឈាមដទៃទៀត៕