តើ​ស្ត្រី​អាច​គេង​ផ្ងារ​បាន​អត់ ក្រោយពេល​សម្រាលកូន​ដោយ​វះកាត់?

0
1

តើ​គ្រប់គ្នា​ធ្លាប់​ឆ្ងល់​បែបនេះ​ដែរឬទេ? ជាការ​ពិត​នៅពេល​មាន​ផ្ទៃពោះ​ស្ត្រី​ត្រូវបាន​អ្នកជំនាញ​ណែនាំ​មិន​ឲ្យ​គេង​ផ្ងារ​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ចុះ​ក្រោយពេល​សម្រាលកូន​ដោយ​វះកាត់​ហើយ តើ​ស្ត្រី​អាច​គេង​ផ្ងារ​បានទេ? ប្រសិនបើ​អ្នក​គិតថា​ក្រោយពេល​សម្រាលកូន​ដោយ​វះកាត់​ហើយ ស្ត្រី​អាចមាន​សរី​ភាព​ក្នុងការ​គេង​ផ្ងោ​រ​នោះ គឺ​គិត​ខុស​ហើយ។ ការ​គេង​ផ្ងារ​ក្នុងដំណាក់កាល​នេះ អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​មុខរបួស ដោយសារតែ​ស្ត្រី​ត្រូវ​ងើយ​ច្រើនដង​ដើម្បី​បទ​ជើង​តូច ឬ​បំបៅ​ដោះ​កូន​នៅពេល​ពួកគេ​ស្រែកយំ។

បើ​យោងតាម​អ្នកជំនាញ​បាន​ណែនាំ​ថា ស្ត្រី​គួរតែ​ជៀសវាង​គេង​ផ្ងារ​ក្រោយពេល​វះកាត់​សម្រាលកូន​រួច ជា​ពិសារ​ចំពោះ​អ្នក​ដែល​ឡើង​ទម្ងន់​ខ្លាំង​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​ពោះ​របស់​អ្នក​នៅតែ​ធំ​មិនទាន់​ស្រកភ្លាមៗឡើយ។ ការ​គេង​ផ្ងារ​អាចដាក់​សម្ពាធ​ខ្លាំង​ទៅលើ​ស្នាមរបួស និង​បង្ក​ឲ្យ​មានការ​ឈឺចាប់។ ហេតុនេះ​អ្នក​គួរតែ​រងចាំ​ឲ្យ​របួស​ជាសះស្បើយ​រយៈ​មួយ ឬ​ពីរ​ខែ​សិន មុនពេល​ព្យាយាម​គេង​ផ្ងារ។

ទម្លាប់​ដ៏​ល្អ​បំផុត​ក្រោយពេល​សម្រាលកូន​ដោយ​វះកាត់ គឺ​ការ​គេង​បែរ​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ ហើយ​អ្នក​ត្រូវ​កល់​ខ្នើយ​ក្រោម​ពោះ ដើម្បី​សម្រាល់​សម្ពាធ​នៅលើ​មុខរបួស។ អ្នក​ត្រូវ​ដឹងថា ការវះកាត់​មិនអាច​ធ្វើ​ឲ្យ​ពោះ​ត្រលប់មក​សភាព​ដើម​វិញភ្លាមៗនោះទេ យ៉ាងហោចណាស់​រយៈពេល ១ខែ​កន្លះ​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here