ការគេងតិចជាង៦ម៉ោងក្នុងមួយយប់ អាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង បើធៀបទៅនឹងអ្នកដែលគេងចាប់ពី ៧ទៅ៨ម៉ោង។ នេះបើយោងតាមលទ្ធផលនៃការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលស្រាវជ្រាវជំងឺបេះដូង នៅប្រទេសអេស្ប៉ាញ។
ក្រុមអ្នកជំនាញបានធ្វើការពិនិត្យសុខភាបរបស់ជនជាតិអេស្ប៉ាញចំនួន៤ពាន់នាក់ ដែលមានអាយុជាមធ្យម ៤៦ឆ្នាំ។ ពួកគេមានការពិនិត្យអេកូសរសៃឈាម និងស្តេន CT ដើម្បីពិនិត្យមើលសរសៃឈាមក្រហម របស់អ្នកដែលបានចូលរួមក្នុងការស្រាវជ្រាវនេះ។
លទ្ធផលបានបង្ហាញថា អ្នកដែលគេងតិចជាង៦ម៉ោងក្នុងមួយយប់ គឺមាន២៧ភាគរយហាក់ដូចជាវិវត្តទៅជាជំងឺក្រិនសរសៃឈាមអាក់ទែ ជាងអ្នកដែលគេង ៧ទៅ៨ម៉ោងក្នុងមួយយប់។ ជំងឺក្រិនសរសៃឈាម គឺជាមូលហេតុចម្បងនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕