អស្ចារ្យអញ្ចឹងតើ ទើបគ្រូពេទ្យណែនាំឲ្យយើងទទួលទានបន្លែបៃតងឲ្យបានច្រើន!

0
1

គ្រប់គ្នាច្បាស់ជាដឹងហើយថា បន្លែបៃតងជាអាហារដ៏ល្អបំផុតសម្រាប់ថែរក្សាសុខភាព ប៉ុន្តែអ្នកដឹងទេថា វាល្អសម្រាប់សុខភាពដូចម្តេចខ្លះ? ខាងក្រោមនេះ ជាមូលហេតុដែលអ្នកជំនាញជំរុញឲ្យយើងគ្រប់គ្នាគួរតែបង្កើនបន្លែរបស់អ្នកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៖

បង្ការជំងឺមហារីក

បន្លែបៃតង មានសមត្ថភាពខ្ពស់បំផុតក្នុងការជួយការពារជំងឺមហារីក ព្រោះបន្លែបៃតងភាគច្រើនមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារពីរ៉ាឌីកាល់សេរីបាន។

ល្អសម្រាប់បេះដូង

វេជ្ជបណ្ឌិតជាច្រើន តែងណែនាំឲ្យយើងញ៉ាំបន្លែបៃតងឲ្យបានច្រើន ពីព្រោះវាល្អសម្រាប់សុខភាពសរសៃឈាមបេះដូង។

សម្រកទម្ងន់

អ្នកនឹងលែងបារម្ភពីហានិភ័យនៃការឡើងទម្ងន់ទៀតហើយ ប្រសិនបើអ្នកបង្កើនបរិមាណបន្ថែមនៅក្នុងរបបអាហារប្រចាំថ្ងៃ។ ជាតិសរសៃខ្ពស់នៅក្នុងបន្លែ នឹងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយទប់ស្តាត់ការញ៉ាំច្រើនហួសកម្រិត។

កាត់បន្ថយសម្ពាធឈាម

បន្លែភាគច្រើនជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាមិនមានជាតិសូដ្យូមនោះទេ។ លើសពីនេះ ការទទួលទានបន្លែញឹកញាប់ ក៏ជាអាចជួយកាត់បន្ថយសម្ពាធឈាមផងដែរ។

ការពារការទល់លាមក

ប្រសិនបើអ្នកមិនចង់មានបញ្ហាទល់លាមកទេនោះ គួរតែផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃ ដោយបង្កើនបន្លែបៃតងឲ្យបានច្រើន។ បន្លែដែលមានជាតិសរសៃច្រើន មិនត្រឹមតែជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនោះទេ វាក៏អាចជួយការពារការទល់លាមកយ៉ាងមានប្រសិទ្ធភាព។

ល្អសម្រាប់តម្រងនោម

បន្លែបៃតង ក៏ជាជម្រើសដ៏ល្អបំផុតដើម្បីបង្កើនសុខភាពតម្រងនោមផងដែរ ប៉ុន្តែអ្នកគួរតែប្រើប្រាស់បន្លែធម្មជាតិ គ្មានប្រើគីមីទើបប្រសើរ។

ការពារបញ្ហាជ្រុះសក់

បញ្ហាភាគច្រើនដែលទាក់ទងទៅនឹងសក់ និងស្បែកក្បាល ត្រូវបានបង្កឡើងដោយសារកង្វះវីតាមីន និងប្រូតេអ៊ីន។ ដូច្នេះបើអ្នកគួរសង្វាតទទួលទានបន្លែបៃតងជារបបអាហារឲ្យបានច្រើន អ្នកនឹងការពារបញ្ហាទាំងអស់នេះបាន។

បង្ការជំងឺរ៉ាំរ៉ៃ

ការទទួលទានបន្លែបៃតងជារបបអាហារឲ្យបានច្រើន អាចជួយការពារជំងឺរ៉ាំរ៉ៃដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here