ជំងឺរលាកច្រមុះ បង្កឡើងដោយសារតែពពួកបាក់តេរី វីរុស ដែលប្រមូលផ្តុំនៅតាមបណ្តោយបំពង់ក ច្រមុះ និងទងសួតជាដើម។ រោគសញ្ញានៃជំងឺរលាកច្រមុះចំពោះកុមារ ពិបាកក្នុងការធ្វើរោគវិនិច្ឆ័យជាងមនុស្សពេញវ័យ ក៏ប៉ុន្តែមានសញ្ញាគួរឲ្យសង្ស័យមួយចំនួនដែលអ្នកត្រូវប្រុងប្រយ័ត្ន។
ជំងឺរលាកច្រមុះចំពោះកុមារ អាចបង្ហាញរោគសញ្ញាដូចជា គ្រុនក្តៅ ហៀរសំបោរ ជាពិសេសការឈឺបំពង់ក និងរន្ធច្រមុះរយៈពេលចាប់ពីមួយទៅបីសប្តាហ៍។ ករណីខ្លះ ពួកគេឧស្សាហ៍ក្អក កណ្តាស់ ក្អួតចង្អោរ មានសកម្មភាពលេងតិច អស់កម្លាំង ធុញថប់ ឬពិបាកដេកក៏មានដែរ។
តើជំងឺរលាកច្រមុះ អាចបង្កឲ្យមានផលវិបាកដល់កុមារឬទេ?
ជំងឺរលាកច្រមុះ ចំពោះកុមារ បើមិនមានការព្យាបាលត្រឹមត្រូវទេនោះ អាចបណ្តោលឲ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួនដូចជា ឈឺក្បាល មានស្លេសស្ទះនៅក្នុងបំពង់ក រលាកភ្នែក បណ្តោលឲ្យធ្លាក់ត្របកភ្នែក និងធ្វើឲ្យភ្នែកប្រឈមនឹងជំងឺជាច្រើនទៀត។
ក្នុងករណីមានកំណកឈាមនៅក្នុងប្រហោងឆ្អឹងច្រមុះ បើអ្នករកមិនឃើញ និងព្យាបាលភ្លាមៗទេ អាចបណ្តោលឲ្យពិការភ្នែក។ ជាងនេះទៅទៀត ទោះបីជាអត្រានៃជំងឺរលាកស្រោមខួរ អាប់បញ្ហា និងជំងឺពុកឆ្អឹងមានកម្រិតទាបក៏ដោយ ប៉ុន្តែអ្នកត្រូវយកចិត្តទុកដាក់ផងដែរ។
ដូច្នេះ ក្រុមគ្រូពេទ្យបានផ្តល់ដំបូលន្មានថា «អ្នកម្តាយត្រូវធ្វើអនាម័យមាត់របស់កុមារជាប្រចាំ ថ្វីបើវាជាការងារសាមញ្ញក៏ពិតមែន ប៉ុន្តែវាមានប្រយោជន៍ខ្លាំងណាស់ក្នុងការការពារជំងឺផ្លូវដង្ហើម ជំងឺត្រចៀក ច្រមុះ និងបំពង់ក។
នៅពេលសង្ស័យថា កុមារកើតជំងឺរលាកចម្រុះភ្លាម អ្នកគួរតែប្រញាប់នាំកូនទៅពិនិត្យព្យាបាលភ្លែត កុំទុកយូររហូតរ៉ាំរ៉ៃ នាំឲ្យកើតមានបញ្ហាមានបញ្ហាធ្ងន់ធ្ងរ៕»