ជាតិកាហ្វេអ៊ីន អាចបង្កើនសារធាតុ dopamine ជាសារធាតុរំញោចសរសៃប្រសាទដែលធ្វើឲ្យអ្នកមានអារម្មណ៍រំជួលនៅក្នុងខួរក្បាល ដូច្នេះប្រសិនបើអ្នកផឹកច្រើនពេកអាចធ្វើឲ្យមានការថប់អារម្មណ៍។ ប្រសិនបើអ្នកទម្លាប់ផឹកកាហ្វេច្រើនកែវក្នុងមួយថ្ងៃ ព្រោះចាត់ទុកថាវាជាថ្នាំជំនួសសុខភាព គឺគ្មានលទ្ធផលចំណេញនោះទេ តែវាអាចបង្កគ្រោះថ្នាក់ទៅវិញទេ។
យោងតាមក្រុមអ្នកស្រាវជ្រាវនៅប្រទេសអូស្ត្រាលីបានបង្ហាញថា ការផឹកកាហ្វេនៅពេលល្ងាចធ្វើឲ្យអ្នកមិនងងុយគេង គេងមិនបានស្កប់ស្កល់ ជាពិសេសធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់ពេលភ្ញាក់ពីគេង។
កាហ្វេ អាចបណ្តោលឲ្យញ័រទ្រូង ឬបេះដូងលោតញាប់ បើទោះវាមានរយៈពេលខ្លី ប៉ុន្តែវាគ្រប់គ្រាន់នាំឲ្យមានផលវិបាកដល់សរសៃឈាមបេះដូងធ្ងន់ធ្ងរ។
ចំពោះមនុស្សដែលមិនធ្លាប់ញ៉ាំកាហ្វេ ឬធ្លាប់ញ៉ាំ តែជាតិកាហ្វេអ៊ីនខ្ពស់ពេក អាចបណ្តោលឲ្យបេះដូងដើរលឿន និងបង្កើនសម្ពាធឈាម ជាពិសេសសម្រាប់អ្នកជក់បារី។
អ្នកដែលមានដំបៅក្រពះអាចមានបញ្ហាឈឺចាប់កាន់តែខ្លាំង ជាពិសេសនៅពេលដែលផឹកកាហ្វេទាំងពោះទទេ។ សូម្បីតែអ្នកមានបញ្ហាផ្លូវចិត្តក៏គួរតែជៀសវាងដែរ ព្រោះវាអាចបណ្តោលឲ្យមានប្រតិកម្ម។
ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន មិនគួរទទួលទានកាហ្វេដូចគ្នា ព្រោះជាតិកាហ្វេអ៊ីនអាចជ្រាបចូលក្នុងសរសៃឈាម ហើយបញ្ចូនទៅកាន់ទារកតាមរយៈទឹកដោះ។ ពុំដូច្នោះទេ វាអាចបង្កឲ្យប៉ះពាលដល់ផ្លូវចិត្ត និងសរសៃប្រសាទរបស់កុមារ។ ដូចគ្នានេះផងដែរ ស្ត្រីមានផ្ទៃពោះរយៈពេល ៣ខែចុងក្រោយ គួរជៀសវាងទាំងស្រុង ដើម្បីគេចផុតពីផលលំបាកនៃការសម្រាល៕