បន្លែផ្លែឈើ ៥ប្រភេទ អាចការពាររាងកាយមិនឲ្យខ្វះវីតាមីន C

0
1

វីតាមីន C គឺជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណើរការនៅក្នុងរាងកាយ ហើយរាងកាយមិនអាចផលិតវីតាមីន C បានដូចសារធាតុចិញ្ចឹមផ្សេងទៀតឡើយ ដូច្នេះប្រភពតែមួយគត់នៃវីតាមីន C គឺចេញពីអាហារ។

ក្នុងករណីដែលរាងកាយខ្វះវីតាមីន C វិញនោះ អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ។ ហេតុនេះអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នាព្យាយាមទទួលទានវីតាមីន C ឲ្យបានគ្រប់គ្រាន់តាមយៈរបបអាហារដូចខាងក្រោម៖

ម្ទេសប្លោកទុំ

យោងតាមអ្នកជំនាញអាហារូបត្ថម្ភបានបង្ហាញថា ប្រសិនបើអ្នកញ៉ាំម្ទេសប្លោក ១០០ក្រាម អាចឆ្លើយតបទៅនឹងកម្រិតវីតាមីន C ប្រចាំថ្ងៃដែលរាងកាយការ។

ត្របែក

ផ្លែត្របែក ជាប្រភពនៃវីតាមីន C ដ៏សម្បូរបែប ហើយក្នុងផ្លែត្របែកមួយផ្លែមានផ្ទុកវីតាមីន C លើសពី ២០០មីលីក្រាម។ លើសពីនេះទៅទៀត ផ្លែឈើប្រភេទនេះក៏មានសារសំខាន់ចំពោះសុខភាពទូទៅផងដែរ។

ផ្លែគីវី

ជាញឹកញាប់អ្នកជំនាញបានណែនាំឲ្យមនុស្សដែលខ្វះវីតាមីន C ក្នុងរាងកាយបរិភោគផ្លែគីវីជាប្រចាំ។ ការបន្ថែមផ្លែឈើនេះជារបបអាហារ មិនត្រឹមតែអាចជួយបំពេញវីតាមីន C នោះទេ វាក៏អាចបង្កើនភាពស៊ាំ និងអាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផងដែរ។

ផ្តាខាត់ណាពណ៌ខៀវ

ផ្តាខាត់ណាពណ៌ខៀវ សម្បូរទៅដោយសារធាតុចិញ្ចឹម សារធាតុរ៉ែ និងវីតាមីនសំខាន់ៗ ជាពិសេសវីតាមីន C។ ផ្តាខាត់ណាពណ៌ខៀវ ១០០ក្រាម មានផ្ទុកវីតាមីន C រហូតដល់ទៅ ៨៩,០មីលីក្រាម ហេតុនេះអ្នកគួរតែទទួលទានជាប្រចាំ ដើម្បីបំពេញកង្វះខាតវីតាមីនសេក្នុងរាងកាយ។

ក្រូចពណ៌លឿង

ការទទួលទានក្រូចពណ៌លឿងជាប្រចាំ អាចជួយជំរុញដល់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងកង្វះវីតាមីន C។ លើសពីនេះ ផ្លែក្រូចដ៏ទៃទៀតដូចជា ក្រូចឆ្មារ និងក្រូចថ្លុង អ្នកអាចបរិភោគដើម្បីបំពេញវីតាមីន C បាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here