ជាទូទៅបញ្ហាការចង់ចាំតែងកើតមានចំពោះមនុស្សវ័យចាស់ ឬមនុស្សដែលធ្វើកិច្ចច្រើនពេក។ ដូច្នេះហើយទើបមនុស្សមួយចំនួនខំស្វែងរកឱសថ ឬអាហារផ្សេងៗដើម្បីបង្កើនការចង់ចាំឡើងវិញ។ ទោះជាយ៉ាងណាការសិក្សាជាច្រើនបានបង្ហាញថា ដើម្បីបង្កើនការចង់ចាំបានល្អ អ្នកត្រូវព្យាយាមទទួលទានអាហារណាដែលសម្បូរទៅអាហារូបត្ថម្ភច្រើន។ ហេតុនេះ អ្នកគួរបរិភោគអ្វីខ្លះដើម្បីបង្កើនដល់ការចងចាំ?
តាមអ្នកជំនាញបានចង្អុលបង្ហាញថា មានអាហារ៣ក្រុម អាចជំនួយដល់ខួរក្បាលខ្លាំងបំផុត។
១.សាច់ និងត្រី៖ ត្រីសាម៉ុង ត្រីសាឌីន ស៊ុត សាច់ជ្រូក សាច់គោ សាច់មាន់…។
២.បន្លែផ្លែឈើស្រស់ៗ៖ ផ្តាខាត់ណាពណ៌ខៀវ ស្ពៃ ខ្ទឹមបារាំង ខ្ទឹមស ផ្លែប៉ោម ផ្លែបឺរ ផ្លែទទឹម…។
៣.គ្រប់ធម្មជាតិ៖ គ្រាប់វ៉ាល់ណាត់ គ្រាប់ល្បៅ គ្រាប់អាល់ម៉ុង…។
ក្រុមអាហារទាំងអស់នេះ ត្រូវបានអ្នកជំនាញផ្តល់អនុសាសន៍ឲ្យទទួលទានជាប្រចាំ ព្រោះវាអាចជួយបង្កើនចរន្តឈាមរត់ទៅកាន់ខួរក្បាល ដែលធ្វើឲ្យមុខងារនៃការចង់ចាំកាន់តែប្រសើរឡើង៕