អត្ថប្រយោជន៍ដែលអ្នកគួរដឹងអំពីសណ្តែកបណ្តុះ

0
1

សណ្តែកបណ្តុះត្រូវបានគេចាត់ទុកជា បន្លែដ៏ពេញនិយមមួយប្រភេទសម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយផ្តល់ប្រយោជន៍ដល់រាងកាយថែមទៀត។

តាមការស្រាវជ្រាវជាច្រើនបានងបង្ហាញថា ការញ៉ាំសណ្តែកបណ្តុះទៀតទាត់ អាចជួយបង្ការភាពធាត់លើសទម្ងន់ ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង សម្ពាធឈាមខ្ពស់ កូលេស្តេរ៉ុខ្ពស់ ជំងឺមហារីកបំពង់ក រលាកសន្លាក់ និងរលាកសាច់ដុំ…។ នេះក៏ដោយសារតែសណ្តែកបណ្តុះសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ វីតាមីន ប្រូតេអ៊ីនស្មើនឹងទឹកដោះគោ ប៉ុន្តែកាឡូរីមានកម្រិតទាបបំផុត។

ជាតិខ្លាញ់នៅក្នុងបន្លែមួយនេះ ក៏មានប្រសិទ្ធភាពផងដែរក្នុងការព្យាបាលជំងឺ ដូច្នេះវាត្រូវបានគេណែនាំឲ្យប្រើប្រាស់ចំពោះអ្នកដែលមានជំងឺសរសៃឈាមបេះដូង ឬអ្នកដែរត្រូវការរបបអាហារមានខ្លាញ់ទាប។

ជាពិសេសវីតាមីន A, C, E របស់វាអាចជួយឲ្យស្ត្រីឆាប់មានផ្ទៃពោះ និងសម្រាលកូនតាមធម្មជាតិដោយស្រួល។ លើសវាអាចជួយបង្កើនសមត្ថភាពសរីរវិទ្យា ជួយឲ្យស្បែកភ្លឺថ្លា ជម្រុញឲ្យមានអាយុវែង ប្រយុទ្ធប្រឆាំងនឹងភាពចាស់ បង្ការជំងឺមហារីក ជំងឺរលាកសន្លាក់ឆ្អឹង ការពារការបាត់បង់ការចង់ចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here