មនុស្សបែបណាដែលគួរជៀសវាងឪឡឹក?

0
1

ឪឡឹកសម្បូរទៅដោយសារធាតុចិញ្ចឹមរួមទាំងវីតាមីណA វីតាមីនC វីតាមីនB និងប៉ូតាស្យូម។ ជាពិសេសសារធាតុលីកូពីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាសារធាតុធ្វើឲ្យឪឡឹកមានពណ៌ក្រហមកាន់តែខ្លាំង។

ការស្រាវជ្រាវបានបង្ហាញថា ជាតិលីកូពីន មានសមត្ថភាពអាចការពារជំងឺសរសៃឈាមបេះដូង ការពារជំងឺមហារីក កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងកាត់បន្ថយសម្ពាធឈាម។

ក្រុមអ្នកស្រាវជ្រាវជនជាតិចិន ក៏បានមើលឃើញផងដែរថា ការទទួលទានផ្លែឪឡឹក អាចកាត់បន្ថយការស្រេកទឹក បណ្តេញជាតិពុលចេញពីរាងកាយ និងធ្វើឲ្យរាងកាយមានភាពត្រជាក់។

តែទោះជាយ៉ាងណា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលទានឪឡឹកបាននោះទេ។ អ្នកជំនាញបានសង្កត់ធ្ងន់ថា មនុស្សមិនគួរបរិភោគឪឡឹក គឺអ្នកជំងឺទឹកនោមផ្អែម ស្ត្រីមានផ្ទៃពោះ អ្នកខ្សោយតម្រងនោម និងរលាកក្រពះ…។

អ្នកជំងឺទឹកនោមផ្អែម៖ ឪឡឹកមានផ្ទុកជាតិស្ករ ៥ភាគរយ ដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងកាន់ខ្ពស់ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម។ ប្រសិនបើស្ថានភាពធ្ងន់ធ្ងរ អាចបណ្តោលឲ្យមានបញ្ហាដល់មេតាប៉ូលីស។

ខ្សោយតម្រងនោម៖ ចំពោះអ្នកដែលខ្សោយតម្រងនោម ក៏មិនគួរបរិភោគផ្លែឪឡឹកដែរ ព្រោះវាអាចបង្កើនទឹកនោម ហើយមុខងារតម្រងនោមពុំសូវមានប្រសិទ្ធិភាពក្នុងការបញ្ចេញអុកស៊ីត និងជាតិទឹក ដែលបណ្តោលឲ្យរាងកាយហើម។

ដំបៅក្រពះ៖ អ្នកមានបញ្ហាដំបៅក្រពះ ក៏ពុំគួរញ៉ាំឪឡឹកច្រើនពេកដែរ ដោយសារតែវាមានឥទ្ធិពលជាថ្នាំបញ្ចុះទឹកនោម នៅពេលអ្នកទទួលទានច្រើនជាតិទឹកទាំងនោះត្រូវការស្តារឡើងវិញ ដែលធ្វើដំបៅក្រពះកាន់តែអាក្រក់។

ស្ត្រីមានផ្ទៃពោះ៖ ស្ត្រីមានផ្ទៃពោះក៏មិនគួរញ៉ាំច្រើនដូចគ្នា ដោយសារតែរាងកាយស្ត្រីកំពុងតែមានភាពទន់ខ្សោយ អាចបណ្តោលឲ្យមានការខូចខាតដល់លំពែង។ នេះជាអ្វីដែលស្ត្រីគួរតែយកចិត្តទុកដាក់ជាពិសេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here