ពេលព្រឹក គួរបរិភោគអាហារបែបណាទើបល្អសម្រាប់សុខភាព?

0
1

មនុស្សជាច្រើនតែងតែធ្វើខុស ដោយរំលងអាហារពេលព្រឹក ដោយសារតែពួកគេមានលេស ប្រញាប់ទៅធ្វើការ មិនចូលចិត្តអាហារពេលព្រឹក រអើមអាហារសម្បូរខ្លាញ់ មិនឃ្លាន… ប៉ុន្តែអ្នកឯកទេសអាហារូបត្ថម្ភបានបង្ហាញថា អាហារពេលព្រឹកពិតជាមានសារៈសំខាន់ណាស់។

យោងតាមសមាគមអាមេរិកបានបង្ហាញថា អាហារពេលព្រឹក គឺជាអាហារដ៏សំខាន់បំផុតសម្រាប់ថ្ងៃថ្មី។ អាហារពេលព្រឹកមិនត្រឹមតែនាំមកនូវថាមពលដែលអ្នកត្រូវការដើម្បីធ្វើការ និងសិក្សានោះទេ តែវាក៏អាចជួយឲ្យរាងកាយគ្រប់គ្រងទម្ងន់ ឬសម្រកទម្ងន់ ដោយសារតែវាអាចកាត់បន្ថយភាពស្រេកឃ្លាន និងចំណង់អាហារនៅពេលទទួលទានអាហារក្រោយៗ។

ទាក់ទងទៅនឹងគុណភាពអាហារពេលព្រឹក ត្រូវតែបំពេញសារធាតុចិញ្ចឹម៤យ៉ាងមានដូចជា ប្រូតេអ៊ីន ស្ករ ខ្លាញ់ ជាតិរ៉ែ និងវីតាមីន ឲ្យបានគ្រប់គ្រាន់។

ហេតុនេះអាហារពេលព្រឹកដែលអ្នកគួរទទួលទានរួមមាន៖ បាយជាមួយម្ហូបផ្សេងៗ បាយដំណើប នំប៉័ង ស៊ុត ទឹកដោះគោ…អាហារទាំងអស់នេះមានផ្ទុកសារធាតុចិញ្ចឹមទាំង៤ប្រភេទដែលរាងកាយត្រូវការ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគួរចាំថា កុំញ៉ាំអាហារផ្អែមខ្លាំងពេក ព្រោះអាហារពេលព្រឹកបែបនេះអាចបង្កើនជាតិស្ករក្នុងឈាម ខ្វះថាមពលបន្ទាប់ពីបរិភោគ២ទៅ៣ម៉ោង។ អ្នកត្រូវប្រាដកថា បន្ថែមប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ (សាច់ត្រី ស៊ុត ទឹកដោះគោ) និងជាតិសរសៃ ព្រោះប្រូតេអ៊ីន និងជាតិសរសៃ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរដល់ពេលថ្ងៃត្រង់។

LEAVE A REPLY

Please enter your comment!
Please enter your name here