យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលអាមេរិក ដែលបានចេញផ្សាយកាលពីចុងខែមករាឆ្នាំ ២០១២ បានឲ្យដឹងថា ប្រហែលជា ៤០ភាគរយនៃកុមារដែលមានអាយុចាប់ពី ៣ឆ្នាំដល់ ៦ឆ្នាំ ប្រើប្រាស់ថ្នាំដុសធ្មេញក្នុងកម្រិតពេញច្រាស់ ឬកន្លះច្រាស់ ដែលងាយនឹងធ្វើឲ្យធ្មេញលឿង ហើយលេចឡើងស្នាមអ៊ុចសៗនៅពេលក្រោយ។
មជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺ CDC បាននិយាយថា លទ្ធផលនេះត្រូវបានផ្អែកទៅលើការស្ទង់មតិឪពុកម្តាយរបស់កុមារជាង ៥,០០០នាក់ ដែលមានអាយុចាប់ពី ៣ទៅ១៥ឆ្នាំ។
អ្នកឯកទេសខាងសុខភាព សូមផ្តល់អនុសាសន៍ថា មនុស្សគ្រប់រូបគួរផឹកទឹកដោះគោដែលមានជាតិ fluoride និងដុសធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ដោយប្រើថ្នាំដុសធ្មេញដែលមានសារធាតុនេះដូចគ្នា។ ក៏ប៉ុន្តែបរិមាណនៃថ្នាំដុសធ្មេញពិតជាមានសារៈសំខាន់ណាស់។
ការប្រើហួសកម្រិតនៃសារធាតុ fluoride អាចបណ្តោលឲ្យធ្មេញពុក និងខូចឆ្អឹង។ ជាពិសេសថ្នាំដុសធ្មេញមួយចំនួនមានជាតិផ្អែម ដែលងាយនឹងធ្វើឲ្យកុមារលេបចូលទៅក្នុងពោះបាន។ វេជ្ជបណ្ឌិត Mary Hayes ជាទន្តពេទ្យនៅ Chicago បាននិយាយថា យើងចង់ឲ្យឪពុកម្តាយត្រួតពិនិត្យលើកម្រិតនៃការប្រើប្រាស់ថ្នាំដុសធ្មេញសម្រាប់កុមារតូច។ កាលពី ៧០ឆ្នាំមុនអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលផឹកទឹកមានផ្ទុកជាតិ flouride ប្រឈមនឹងបញ្ហាពុកធ្មេញតិច។
នោះហើយជាមូលហេតុ ដែលធ្វើឲ្យគេប្រើប្រាស់សារធាតុនេះបន្ថែមទៅក្នុងថ្នាំដុសធ្មេញ ទឹកថ្នាំខ្ពុរមាត់ ឬផលិតផលផ្សេងៗទផត រហូតដល់សព្វថ្ងៃ។ អ្នកជំនាញជឿជាក់ថា flouride បានជួយកាត់បន្ថយអត្រានៃការរលាកធ្មេញចំពោះមនុស្សពេញវ័យ និងកុមារ។
ទោះជាយ៉ាងណាការប្រើ flouride ច្រើនពេក អាចបណ្តោលឲ្យធ្មេញក្លាយជាពណ៌ស និងមានពណ៌លឿងនៅលើអញ្ចាញធ្មេញ ព្រមទាំងធ្វើឲ្យធ្មេញពុកផងដែរ។
តើថ្នាំដុសធ្មេញគួរប្រើកម្រិតណាទើបត្រឹមត្រូវ?
មជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺ CDC ផ្តល់អនុសាសន៍ថា កុមារគួរចាប់ផ្តើមប្រើថ្នាំដុសធ្មេញដែលមានជាតិ មជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺ CDC បាននៅអាយុ ២ឆ្នាំឡើងទៅ ដើម្បីបង្ការគ្រោះថ្នាក់ដោយសារតែសារធាតុ flouride ហើយត្រូវដុសធ្មេញឲ្យបានទៀងទាត់ និងមិនប្រើច្រើនពេកនោះទេ៕