អាហារទាំងនេះហើយ ដែលអ្នកជំងឺថ្លើមគួរតែជៀសវាង

0
1

ជំងឺរលាកថ្លើម គឺជាការរលាកនៃកោសិកាទន់ៗរបស់ថ្លើម ដែលបណ្តោលមកពីវីរុស ហើយមានរោគសញ្ញាដូចជាគ្រុនក្តៅ អស់កម្លាំង ធុំអាហារ ឈឺថ្លើម ថ្លើមរីកធំ ស្បែកលឿង ភ្នែកលឿង ទឹកនោមលឿង… ។

ចំពោះអ្នកដែលមានជំងឺរលាកថ្លើម ការទទួលទានរបបអាហារអាចមានឥទ្ធិពលផ្ទាល់ទៅលើស្ថានភាពនៃជំងឺ ជាពិសេសអាហារខាងក្រោមនេះ អ្នកជំងឺគួរតែជៀសវាង៖

សាច់

សាច់សត្វដូចជា សាច់មាន់ សាច់គោ សាច់ជ្រូក… មានផ្ទុកជាតិខ្លាញ់ដល់ទៅ៩០,៨ភាគរយ តែប្រូតេអ៊ីនត្រឹម២,២ភាគរយប៉ុណ្ណោះ។ អ្នកដែលមានជំងឺរលាកថ្លើម ប្រសិនបើពួកគេស្រូបយកជាតិខ្លាញ់ច្រើនពេក អាចធ្វើឲ្យជំងឺកាន់តែអាក្រក់ទៅៗក្លាយជាខ្លាញ់ក្នុងថ្លើម។ ដូច្នេះ អ្នកដែលមានជំងឺរលាកថ្លើម គួរតែតមសាច់ ហើយព្យាយាមទទួលទានបន្លែផ្លែឈើស្រស់ជំនួសវិញ។

សាច់ពពែ

អ្នកដែលមានជំងឺរលាកថ្លើម មិនត្រូវបរិភោគសាច់ពពែទេ ដោយសារតែវាមានជាតិផ្អែម និងក្តៅ បើបរិភោគច្រើនហួស មេរោគនៅក្នុងរាងកាយនឹងរីករាលដាលកាន់តែខ្លាំង ហើយជំងឺកាន់តែអាក្រក់ទៅៗ។

អ្នកជំនាញបានបង្ហាញថា ក្រោយពីការស្រូបយកជាតិប្រូតេអ៊ីន និងជាតិខ្លាញ់ច្រើន ថ្លើមរបស់មនុស្សដែលមានជំងឺរលាកថ្លើមមិនអាចបំពេញមុខងាររំលាយអាហារបានទេ។ បន្ទាប់មក ថ្លើមនឹងទទួលបន្ទុកធ្ងន់ ដែលនាំឲ្យជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។

សាច់ពពែ ជាអាហារដែលសម្បូរប្រូតេអ៊ីន និងជាតិខ្លាញ់ ដូច្នេះអ្នកដែលមានជំងឺរលាកថ្លើម គួរតែបរិភោគតិចតួច ឬមិនគួរបរិភោគតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here