ការងារចាំបាច់ដែលមនុស្សស្រីត្រូវធ្វើមួយខែម្តង ដើម្បីការពារជំងឺមហារីកសុដន់

0
1

អ្នកជំនាញបាននិយាយថា ជំងឺមហារីកសុដន់អាចព្យាបាលឲ្យជាទាំងស្រុងបាន ប្រសិនបើអ្នកអាចរកឃើញរោគសញ្ញាដំបូងរបស់វា។ ក្រៅពីធ្វើតេស្តនៅគ្លីនិច ឬថតកាំរស្មី តើធ្វើដូចម្តេច ទើបអាចរកឃើញជំងឺមហារីកសុដន់ដំណាក់កាលដំបូង?

ការពិនិត្យដោយខ្លួនឯងជាវិធីដ៏ល្អបំផុត ចំពោះស្ត្រីដែលអស់រដូវត្រូវពិនិត្យនៅរាល់ថ្ងៃទី១ តែចំពោះស្ត្រីស្ថិតក្នុងវដ្តរដូវត្រូវជ្រើសយកថ្ងៃទី៧បន្ទាប់ពីមករដូវរួច។ ព្រោះពេលនេះក្រពេញសុដន់មានភាពទន់ និងងាយស្រួលក្នុងការមើលភាពមិនប្រក្រតី។

ប្រើដៃស្តាំពិនិត្យមើលសុដន់ខាងឆ្វេង ហើយដៃឆ្វេងពិនិត្យមើលដុនដ់ខាងស្តាំវិញ។ អ្នកត្រូវឈមនៅនឹងមុខកញ្ចក់ ឬគេងនៅលើគ្រែ ហើយប្រើម្រាមដៃ៤ ចុចស្ទាបជុំវិញសុដន់ ព្រមទាំងក្រោមក្លៀក ហើយត្រូវច្របាប់មើលក្បាលសុដន់ផងដែរ។ ប្រសិនបើវាខុសប្លែកពីខែមុន ឬមានចំណុចមិនប្រក្រតីយូរ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យភ្លាម។

រោគសញ្ញានៃជំងឺមហារីកសុដន់មានដូចជា មានកូនកណ្តុរ និងសាច់ដុំនៅក្នុងសុដន់ ឬក្លៀក។ ក្បាលសុដន់លិបចូលក្នុង ឬមានហៀរសារធាតុរាវខុសពីធម្មតា។ ម្យ៉ាវិញទៀត ស្ត្រីអាចរកឃើញ តំបន់ជុំវិញសុដន់មានសភាពហើយក្រហម ផ្លាស់ប្តូរទំហំ រូបរាង និងសុដន់ធំតូចខុសគ្នាខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here