៥ជំ​ហ៊ាន អាចជួយ​ការពារ​កូន​របស់​អ្នក​មិន​ឲ្យ​កើត​ជំងឺ​ផ្កា​សាយ

0
1
portrait of asian mother and baby in living room

កុមារតូចៗងាយ​នឹង​ឆ្លង​ជំងឺ​ផ្តាសាយ​ខ្លាំងណាស់ ជាពិសេស​ពេល​អាកាសធាតុ​មានការ​ប្រែប្រួល​តែម្តង ព្រោះ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួកគេ​នៅ​ទន់ខ្សោយ​មិនទាន់​អាច​សម្រប​ខ្លួ​បានឡើយ។ ដូច្នេះ ដើម្បី​រក្សាកូនតូចៗឲ្យ​ជៀស​ផុតពី​ជំងឺ​មួយ​នេះ ឪពុកម្តាយ​ទាំងឡាយ​គួរតែ​អនុវត្តតាម​ជំ​ហ៊ាន​ដូចខាងក្រោម៖

Related image

១.ធានា​អនាម័យ​រាងកាយ​កុមារ បង្រៀន​ពួក​កេ​ឲ្យ​ចេះ​ប្រើ​កន្សែង ឬ​ក្រដាស់អនាម័យ​ខ្ទប់មាត់​ពេល​កណ្តាស់ លាងដៃ​ពួកគេ​ឲ្យ​បាន​ទៀងទាត់​ជាមួយ​សាប៊ូ សម្អាត​ច្រមុះ និង​បំពង់ក​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ទឹកអំបិល។

២.រក្សា​កម្តៅ​ដល់​រាងកាយ​ដោយ​ការ​ស្លៀក​សម្លៀកបំពាក់​ឲ្យ​បានជិតៗ ផ្តល់​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ជំរុញ​ឲ្យ​រាងកាយ​មាន​ភាពរឹងមាំ។

៣.នាំ​កុមារ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​តាម​រដូវ។

៤.កុំ​ឲ្យ​កូន​ទៅ​ក្បែរ ឬ​លេង​ជាមួយក្មេងៗដែល​កើត​ជំងឺ​ផ្តាសាយ។

៥.នៅពេល​ឃើញ​កូន​មាន​រោគសញ្ញា​ក្អក ក្តៅខ្លួន ហៀរ​សំបោរ ឈឺក្បាល និង​អស់កម្លាំង ត្រូវ​ប្រញាប់​នាំ​កូន​ទៅពិនិត្យ និង​ព្យាបាល​ជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here