អ្នកណាខ្លះចូលចិត្តញ៉ាំជើងមាន់ជ្រក់? បើសិនជាអាចកាត់បន្ថយខ្លះទៅ

0
1

មួយរយៈចុងក្រោយនេះ ជើងមាន់ជ្រក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សមួយចំនួនធំ ព្រោះវាមានរស់ជាតិឆ្ងាញ់ពិសារ ក៏ប៉ុន្តែអ្នកជំនាញផ្នែកចំណីអាហារមិនបានណែនាំឲ្យញ៉ាំច្រើនពេកនោះទេ។

អ្នកជំនាញបានបង្ហាញថា ជើងមាន់ជ្រក់មានតែស្បែក និងឆ្អឹងប៉ុណ្ណោះ ហើយមានតម្លៃអាហារូបត្ថម្ភទាប ធ្វើឲ្យរាងកាយពិបាកក្នុងការស្រូប ព្រមទាំងទាញមកប្រើប្រាស់។ លើសពីនេះ ជើងមាន់ជាអាហារដែលមានជាតិខ្លាញ់ខ្ពស់ ដូច្នេះអ្នកពុំគួរបរិភោគច្រើនពេកទេ ជាពិសេសមនុស្សមានបញ្ហាមេតាប៉ូលីស ជាតិខ្លាញ់ក្នុងឈាម សម្ពាធឈាមខ្ពស់ គួរតែតម។

ម្យ៉ាងវិញទៀត ដោយសារតែចង់រក្សាជើងមាន់ឲ្យនៅស្រស់បានយូរ ក្រៅពីដាក់ក្លាសេ អាជីវករមួយចំនួនបានប្រើប្រាស់សារធាតុគីមី ដែលបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ យោងតាមអ្នកជំនាញបានផ្តល់ដំបូលន្មានថា ប្រសិនបើអ្នកទិញជើងមាន់ ត្រូវជ្រើសជើងមាន់ដែលមានពណ៌ផ្តាឈូក ឬពណ៌ស គ្មានក្លិនចម្លែក និងគ្មានសារធាតុរំអិលស្អិតៗនៅជាប់នឹងជើងមាន់។

ជើងមាន់ គឺជាផ្នែកមួយដែលមានភាពកខ្វក់ច្រើន ដែលបង្កឲ្យមានហានិភ័យឆ្លងមេរោគសម្រាប់អ្នកទទួលទាន ជាពិសេសជំងឺក្រពះពោះវៀន។ ហេតុនេះនៅពេលទិញជើងមាន់ ចាំបាច់អ្នកត្រូវធ្វើការសម្អាត កាត់ក្រចក និងស្រុះទឹកក្តៅទាញយកស្បែកខាងក្រៅចេញ មុននឹងកែច្នៃជាអាហារផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here