អត្ថប្រយោជន៍នៃការម៉ាស្សាស្រាលៗឲ្យទារក

0
1

តើអ្នកណាខ្លះចូលចិត្តម៉ាស្សា? តាមពិតការម៉ាស្សាមិនត្រឹមតែមានប្រយោជន៍ដល់សុខភាពមនុស្សពេញវ័យនោះទេ សូម្បីតែទារកតូចៗក៏ទទួលបានប្រយោជន៍ដូចគ្នាដែរ។

យោងតាមការសិក្សាជាច្រើនបានបង្ហាញថា ការម៉ាស្សាឲ្យទារកជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការកាត់បន្ថយការស្រែកយំ ជួយឲ្យគេងលក់ស្រួល កាត់បន្ថយការឈឺចាប់ រួមទាំងការទល់លាមកផងដែរ។ ហេតុនេះហើយ អាណាព្យាបាលទាំងឡាយគួរតែចំណាយពេលបន្តិច ដើម្បីធ្វើការម៉ាស្សាឲ្យកូនជាទីស្រឡាញ់។

១.ជួយឲ្យទារកមានភាពស្ងប់ស្ងាត់ និងការបន្ថយការយំស្រែក

២.ជួយរំលាយអាហារ បំបាត់ការឈឺពោះ ទល់ខ្យល់ និងការទល់លាមក

៣.ជួយលួងលោម និងមានពេលសម្រាកស្រួលទាំងម្តាយ ព្រមទាំងកូន

៤.ជួយឲ្យទារកគេងលក់ស្រួល និងគេងបានយូរ

៥.ជួយជំរុញដល់ការអភិវឌ្ឍសាច់ដុំ ប្រាជ្ញា និងរាងកាយទាំងមូល

៦.ជួយឲ្យការដកដង្ហើមតាមច្រមុះបានស្រួល និងការពារធ្មេញឲ្យមានសុខភាពល្អ

៧.កែលម្អរសុខភាពស្បែក

ដោយសារតែឃើញពីភាពអស្ចារ្យទាំងនេះហើយ ទើបអ្នកជំនាញបានលើកទឹកចិត្តដល់អាណាព្យាបាលទាំងឡាយ ព្យាយាមធ្វើការម៉ាស្សាឲ្យទារកឲ្យបានទៀងទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here