តើអ្នកធ្លាប់ភ្ញាក់ឡើងមានអារម្មណ៍អស់កម្លាំង និងហាក់ដូចជាឈឺខ្លួនមែនទេ? តើក្រពះរបស់អ្នកមិនចង់ទទួលយកអាហារមែនទេ? តើអ្នកតែងមានអាការក្អួតចង្អោរពេលព្រឹកមែនទេ?
បើលក្ខខណៈទាំងអស់អូសបន្លាយយូរថ្ងៃ មិនត្រឹមតែរំខានដល់ជិវីតរស់ប្រចាំថ្ងៃនោះទេ វាក៏ធ្វើឲ្យអ្នកបាត់បង់ចំណង់អាហារផងដែរ។ ដូច្នេះ ដើម្បីយកឈ្នេះលើអារម្មណ៍ឈឺ សូមកុំរំលងភេសជ្ជៈធម្មជាតិមួយប្រភេទនេះ។
ទឹកដូង គឺជាអ្វីដែលអ្នកត្រូវការ នៅពេលដែលអ្នកខ្វះជាតិទឹក មានជំងឺរាគរូស ក្តៅខ្លួន ក្អួត និងឈឺក្បាល…។ ទឹកដូង មានផ្ទុកជាតិប៉ូតាស្យូម និងគ្លុយកូស ដែលជាភេសជ្ជៈដ៏ល្អបំផុតក្នុងចំណោមភេសជ្ជៈដែលមានជាតិទឹក។
ទឹកដូងមួយកែវ(៣៣០មីលីលីត្រ) មានផ្ទុកជាតិទឹក ២០៦ក្រាម ម៉ាញ៉េស្យូម វីតាមីនC និងជាតិសរសៃច្រើន ដែលអាចជួយជំរុញដល់ការំលាយអាហារ។
ក្រៅពីនេះ ការទទួលទានទឹកដូង ជាវិធីដ៏ល្អបំផុតដែលអាចជួយជួសជុលអេឡិចត្រូលីត្រដែលបាត់បង់ តាមរយៈការរាគរូស ការបញ្ចេញញើសច្រើន និងការក្អួត(នៅពេលដែលអ្នកមានបញ្ហាក្រពះពោះវៀន)៕