អត្ថប្រយោជន៍​ធំធេង​នៃ​ការ​រស់នៅក្នុង​តំបន់​ធម្មជាតិ តាំងពី​កុមារភាព

0
1
Happy baby boy running on summer field.

ការសិក្សា​ថ្មី​មួយ​ដោយ​សាកលវិទ្យាល័យ Aarhus ប្រទេស​ដា​ណឺ​ម៉ាក បាន​បង្ហាញថា មនុស្ស​ដែល​រីក​ធំធាត់​នៅក្នុង​តំបន់​ធម្មជាតិ ហាក់ដូចជា​មិនសូវមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅពេល​ធំ​ពេញវ័យ​នោះទេ។ ទន្ទឹមនឹងនេះ​ការសិក្សា​ជាច្រើន​ក៏បាន​បង្ហាញ​ដែរ​ថា បញ្ហា​សុខភាព​ផ្លូវចិត្ត​កំពុងតែ​មានការ​កើនឡើង​យ៉ាងខ្លាំង ជាពិសេស​បញ្ហា​ថប់​អារម្មណ៍ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត។

Image result for child with Field

បុព្វ​ហេតុដែល​បង្ក​ឲ្យ​កើតមាន​បញ្ហា​ទាំងនេះ គឺ​ភាពស្មុគស្មាញ​ពី​ស្ថានភាព​ស្ត្រេ​ស​នៃ​ជីវិត​សម័យ​ទំនើប​ដូចជា ធ្វើការ​តាម​អ៊ី​ន​ម៉ែ​ល ទូរស័ព្ទ ការផ្សព្វផ្សាយ​តាម​ប​ណ្តោ​ញ​សង្គម និង​កត្តា​បំពុលបរិស្ថាន​ជាដើម។

ចុះ​ការរស់នៅ​តំបន់​ធម្មជាតិ​ដែលមាន​ទេសភាព​ពណ៌​បៃតង អាច​ការពារ​បញ្ហា​ផ្លូវចិត្ត​របស់​យើង​បានទេ?

នៅក្នុង​ការសិក្សា​នេះ ក្រុម​អ្នកជំនាញ​បាន​ប្រើ​ទិន្នន័យ​ចាប់ពី​ឆ្នាំ ១៩៨៥ដល់ ២០១៣ ដើម្បី​កំណត់​ការរស់នៅ​ក្នុង​តំបន់​ធម្មជាតិ​តាំងពី​កុមារភាព​របស់​ជនជាតិ​ដា​ណឺ​ម៉ាក​ជាង ៩០០,០០០នាក់។ បន្ទាប់មក​ពួក​កេ​បាន​ផ្សារភ្ជាប់​ទិន្នន័យ​ទាំងនោះ​ជាមួយនឹង​ស្ថានភាព​សុខភាព​ផ្លូវចិត្តខុសៗគ្នា គ្រប់មុខ​វិជ្ជា​ដែល​បាន​សិក្សា។

អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្សពេញវ័យ​ដែល​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ធម្មជាតិ​ពណ៌​បៃតង​គឺមាន ៥៥ភាគរយ ដូចជា​មិនសូវមាន​បញ្ហា​ផ្លូវចិត្ត​នៅពេល​ពួកគេ​ធំ​ឡើង។

លទ្ធផល​ទាំងនេះ​នៅតែ​ត្រូវបាន​ថែរក្សា ទោះបីជា​កុមារ​ទាំងនោះ​មានការ​ផ្លាស់ប្តូរ​ស្ថានភាព ទីកន្លែង​រស់នៅ រួមបញ្ចូល​ទា​មង​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ប្រវត្តិ​គ្រួសារ​របស់​ពួកគេ​មាន​បញ្ហា​ក៏ដោយ។

ការសិក្សា​របស់​ប្រទេស​ដា​ណឺ​ម៉ាក ក៏បាន​បង្ហាញ​ផងដែរ​ថា មនុស្ស​ដែលមាន​វ័យក្មេង​រស់នៅ​ជិត​តំបន់​ធម្មជាតិ គឺ​ហាក់​ដូរ​ជាមាន​អាយុ​វែង​ជាង​ក្មេង​ដែល​រស់នៅក្នុង​ទីក្រុង ឬ​ទីប្រជុំជន។ ពេលវេលា​រីករាយ​ជាមួយនឹង​បរិយាកាស​ធម្មជាតិ​មាន​ពេល​ចាប់ពី​កើត​រហូតដល់ ១០ឆ្នាំ ទំនង​ជាមាន​សុខភាព​ផ្លូវ​ចិត្តល្អ នៅពេល​ក្រោយ។

ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺផ្លូវចិត្ត​ក៏មាន​ការថយចុះ​ផងដែរ នៅពេលដែល​អ្នករស់នៅ​កន្លែង​ដែល​ហ៊ុំព័ទ្ធ​ទៅដោយ​បរិស្ថាន​បៃតង៕

LEAVE A REPLY

Please enter your comment!
Please enter your name here