អាហារ៥ប្រភេទគ្រប់គ្នាពុំគួរបរិភោគនៅពេលស្រេកឃ្លានឡើយ

0
1

ការញ៉ាំអាហារតិច ឬរំលងអាហារអាចធ្វើឲ្យយើងញ៉ាំអាហារច្រើននៅពេលបន្ទាប់ ឬក៏ចង់ញ៉ាំអាហារសម្រន់មានកាឡូរីខ្ពស់ ដែលជាហេតុនាំឲ្យទម្ងន់កើនឡើងយ៉ាងងាយ។

ក្រៅពីនេះ ការជ្រើសរើសអាហារមិនសមរម្យនៅពេលដែលឃ្លាន អាចបណ្តោលឲ្យរលាកក្រពះ និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ហេតុនេះ អ្នកគួរតែជៀសវាងអាហារដូចខាងក្រោម នៅពេលស្រេកឃ្លាន៖

នំដំឡូងបារាំង

ថ្វីបើនំដំឡូងបារាំងមានរសជាតិឆ្ងាញ់ពិសារ ធ្វើឲ្យអ្នកចង់ញ៉ាំមួយកញ្ចប់ហើយមួយកញ្ចប់ទៀតក៏ដោយ ប៉ុន្តែអ្នកពុំគួរញ៉ាំពេកនៅពេលស្រេកឃ្លាននោះទេ។ ពុំដូច្នោះទេ អ្នកអាចឡើងទម្ងន់លឿន ឬខូចខាតដល់សុខភាពធ្ងន់ធ្ងរ។

ទឹកក្រូចច្របាច់

ការទទួលទឹកក្រូចច្របាច់នៅពេលស្រេកឃ្លាន អាចបង្កើនជាតិស្ករនៅក្នុងឈាម ធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតពេញក្នុងពេលដ៏ខ្លី។

អាហារហិរ

ការញ៉ាំអាហារហិរនៅពេលស្រេកឃ្លាន បង្កឲ្យមានការរលាកប្រព័ន្ធរំលាយអាហារ និងភ្នាស់រំអិលស្តើងនៅក្រោមសស្រទាប់នៃស្បែក។ ហេតុនេះដើម្បីផលលំបាកដល់សុខភាព អ្នកគួរជៀសវាងការញ៉ាំអាហារហិរ។

កាហ្វេ

ការផឹកកាហ្វេ នៅពេលស្រេកឃ្លាន អាចធ្វើឲ្យក្រពះមានជាតិអាស៊ីតច្រើន ដែលបង្កើនការរលាស្រទាប់ក្នុងក្រពះ។

ទឹកក្រូចសូដា

ទឹកក្រូចសូដា មានជាតិផ្អែមសម្បនិម្មិត និងមិនអាចចម្អែកក្រពះអ្នកបានទេ។ ហេតុនេះហើយ ទើបយើងគ្រប់គ្នាមិនគួរផឹកទឹកក្រូចសូដា នៅពេលស្រេកឃ្លានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here