ទោះ​ក្មេង​ក៏ដោយ បើ​ឃើញ​រោគសញ្ញា​ទាំងនេះ​កុំ​ប្រហែស​ឲ្យ​សោះ

0
1

ពីមុន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ត្រូវបាន​គេ​រកឃើញ​កើតមាន​ចំពោះ​មនុស្ស​ចាស់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​អាច​កើត​ចំពោះ​មនុស្ស​វ័យក្មេង​បានដែរ។

Image result for child sick

ដូច្នេះ​ដើម្បី​ជៀស​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ពិការ​អ​វ:យ​វ:ទាំង​ក្មេង​វ័យ អ្នក​គួរតែ​ស្វែងយល់​ពី​រោគសញ្ញា​ព្រមាន​មួយចំនួន​នេះ​ឲ្យ​បាន​ច្បាស់។

១.ខ្សោយ ព្រិល​ភ្នែក ឬ​មើល​មិនសូវ​ច្បាស់

ប្រសិនបើ​នៅសុខៗស្រាប់តែ​ភ្នែក​របស់​អ្នក​ខ្សាយ ព្រិល តែ​ម្ខាង ឬក៏​ទាំងពីរ អាចជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ យោងតាម​ស្ថិតិ ៤៤% នៃ​មនុស្ស​ដែល​ទទួលរង​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅក្នុង​ប្រទេស​អង់គ្លេស បាន​ជួបប្រទះ​បញ្ហា​ខូច​ភ្នែក​មុនពេល​ដែល​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​កើតឡើង។

២.វិលមុខ និង​ឈឺក្បាល​មួយ​រំពេច

អាការ:វិលមុខ ជា​សញ្ញា​ព្រមាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស​ចំពោះ​ស្ត្រី​វ័យ​តិចជាង ៤៥ឆ្នាំ នេះ​បើ​យោងតាម​វេជ្ជបណ្ឌិត នៅ​សាកលវិទ្យាល័យ Hopkins បានបង្ហាញ។ ដូច្នេះ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា វិលមុខ ឬ​ឈឺក្បាល​មួយ​រំពេច និង​ធ្លាប់​សន្លប់​បាត់បង់​ស្មារតី ត្រូវ​ស្វែងរក​ជំនួយ​ពី​ផ្នែក​វេជ្ជសាស្ត្រ​ជាបន្ទាន់។

៣.ឧស្សាហ៍​ស្ពឹក​អ​វ:យ​វ:មួយ

ក្នុងករណី​ដែល​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ស្ពឹក​អវយវៈ ជា​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ មិនតែប៉ុណ្ណោះ វា​អាចធ្វើ​ឲ្យ​អ្នកជំងឺ​ពិការ​អវយវ:ណាមួយ ប្រសិនបើ​ពួកគេ​ដួលសន្លប់​ដោយ​មិនដឹង​ខ្លួន។

៤.ឈឺ​មុខ​មួយ​ចំហៀង

ការឈឺចាប់ភ្លាមៗនៅលើ​មុខ​ផ្នែក​ខាងឆ្វេង ឬក៏​ខាងស្តាំ ក៏​អាចជា​រោគសញ្ញា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

៥.ឈឺក្បាល​ប្រកាំង

ការសិក្សា​មួយ​បាន​ចូលរួម​ដោយ​អ្នកស្ម័គ្រចិត្ត​ចំនួន ៥៨៨ នាក់ បាន​រកឃើញថា អ្នក​ដែល​ឧស្សាហ៍​ឈឺក្បាល​ប្រកាំង មុនពេល​កើត​ជំងឺ​ដាក់​សរសៃឈាម​ខួរក្បាល ភាគច្រើន​ជា​មនុស្ស​វ័យក្មេង។ ប្រសិនបើ​អ្នក​ធ្លាប់មាន​រោគសញ្ញា​មួយ​នេះ គួរតែ​ទៅពិនិត្យ​ឲ្យ​បានច្បាស់លាស់។

៦.ពិបាក​ដកដង្ហើម និង​ញ័រ​ទ្រូង

នៅពេលដែល​ជំងឺ​ដាច់​សរសៃឈាម​កើតឡើង ដង្ហើម​នឹង​ពិបាក​ដក រីឯ​បញ្ហា​ញ័រ​ដើមទ្រូង​ក៏​កើតឡើង ប​ណ្តោ​ល​មកពី​ចង្វាក់បេះដូង​លោត​ញាប់​ពេក ព្រោះ​តម្រូវការ​អុកស៊ីសែន​មិន​គ្រប់គ្រាន់។

ដើម្បី​បង្កា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល អ្នក​គួរតែ​ទទួលទាន​អាហារ​ដែលមាន​ផាសុខភាព និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់។ ដូចគ្នានេះ​ផងដែរ អ្នក​គួរតែ​សម្រាក និង​ថែរក្សា​ទម្ងន់​ឲ្យ​បានល្អ។ ជាពិសេស ជៀសវាង​ការទទួល​ទាន​គ្រឿង​ស្រវឹង និង​ជក់បារី៕

LEAVE A REPLY

Please enter your comment!
Please enter your name here